សាលាបណ្ឌិតសភាយោធា West Point បញ្ជាក់បន្ថែមនូវតម្លៃសញ្ញាបត្រ (Video Inside)

មន្ត្រីសាលាបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក បានបញ្ជាក់បន្ថែមទៀតនៅថ្ងៃនេះជុំវិញ បញ្ហាចម្រូងចម្រាសនៃតម្លៃសញ្ញាបត្ររបស់សាលា West Point ក្រោយបុគ្គល សម រង្ស៊ី បានប្រើសម្តីវាយបន្ថោក។

មន្ត្រីជំនាញផ្នែកកិច្ចការសាធារណផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ លោកហ្វ្រង់ស៊ីស ដេម៉ារ៉ុន ជួញៀ (Francis J DeMaron Jr.) ត្រូវបានបណ្តាញសារព័ត៌មានក្នុងស្រុកដកស្រង់សម្តីផ្សាយនៅថ្ងៃនេះថា តម្លៃសញ្ញាបត្រនៅ សាលាបណ្ឌិតសភាយោធាអាមេរិក West Point គ្មានការបែងចែកតម្លៃឬមានភាពខុសគ្នារវាងសិស្សក្នុងស្រុក និងសិស្សមកពីបរទេសនោះទេ។

លោកហ្វ្រង់ស៊ីស ដេម៉ារ៉ុន ជួញៀ បានបញ្ជាក់ថាការបំភ្លឺនេះ រំពឹងថានឹងបញ្ចប់ ភាពចម្រូងចម្រាស់នៃតម្លៃសញ្ញាបត្រសាលារបស់សាលា West Point របស់សហរដ្ឋអាមេរិក។ ភាពចំរូងចំរាស់ នៃតម្លៃសញ្ញាបត្រនេះ បានផ្តើមចេញមកពីបុគ្គល សម រង្ស៊ី ច្រណែននឹងប្រជាប្រីយ៍ភាពរបស់បណ្ឌិត ហ៊ុន ម៉ាណែត ដែលជានិស្សិតខ្មែរលើកដំបូងទទួលបានទទួលថ្នាក់បរិញ្ញាបត្រ​ចេញពីសាលាបណ្ឌិតសភាយោធា West Point កាលពីឆ្នាំ១៩៩៩ និងបច្ចុប្បន្នលោកគឺជាបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការឈរឈ្មោះ នាយករដ្ឋមន្ត្រីនាអនាគត។

លោក ហ៊ុន ម៉ាណែត ដែលទទួលបានសញ្ញាបត្រខ្ពង់ខ្ពស់ចំនួន៣ចេញពីសាលានៅ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ត្រូវ សម រង្ស៊ី វាយតម្លៃបន្ថោកថាសុទ្ធតែជាសញ្ញាបត្រមិនគ្រប់ស្តង់ដា និង ជាសញ្ញាបត្រកម្រិត២។

យោងតាមកំណត់ត្រារបស់សាលា West Point, សិស្សយោធារបស់កម្ពុជាមានចំនួន​៣នាក់ហើយ​ ដែលបានទទួលនូវសញ្ញាបត្របញ្ចប់ការសិក្សាពីសាលា West Point នោះ។ ក្នុងចំណោមសិស្ស ទាំង៣ រួមមានលោក ហ៊ុន ម៉ាណែត ដែលជានិស្សិតខ្មែរមុនគេបង្អស់ដែលទទួលសញ្ញាបត្រក្នុងឆ្នាំ១៩៩៩, បន្ទាប់មកគឺកញ្ញា មៀច សិទ្ធិ​កា​ ក្នុងឆ្នាំ២០១១ និងក្រោយមកទៀតគឺលោក សូវីសាល ចេរីមៀច ក្នុងឆ្នាំ២០១៤។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner