ប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើសារលិខិតរំលឹកខួបទិវា៧មករា (Video Inside)

ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញប្រជាពលរដ្ឋត្រូវបន្តធ្វើដំណើរទៅមុខក្រោម ដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ត្រជាក់របស់ព្រះមហាក្សត្រ ដោយរួមគ្នាប្តូរផ្តាច់ថែរក្សាសន្តិភាពដោយមិនឱ្យបុគ្គលណា បឬបរទេសណាមកបំផ្លាញបានឡើយ។

ប្រសាសន៍ថ្លែងជំរុញនេះ បានធ្វើឡើយតាមរយៈសារលិខិតអបអរ និង រំលឹកខួបទិវា៤៣ឆ្នាំថ្ងៃ៧មករាដែលបំបាត់ចោលទាំងស្រុងនូវរបបកម្ពុជាប្រជាធិបតេយ្យដែលគេស្គាល់ថាជា របបខ្មែរក្រហមកាប់សម្លាប់មនុស្ស។

កម្ពុជាក្នុងឆ្នាំ២០២២នេះ បើទោះបីជាស្ថានភាពឆ្លងជម្ងឺកូវីដ-១៩បានធូរ ស្រាល ជាងមុនក៏ដោយ, ភាពអ៊ឹកអធិកនៃទិវា៧មករា មិនបានរៀបចំឡើយ ដោយសារតែក្តីបារម្ភនឹងវីរុសឆ្លងរាត ត្បាត ជាពិសេសវីរុសបំប្លែងថ្មីអូមីក្រុងដែលជាមេរោគឆ្លងរាលដាលលឿនបំផុតគួរឱ្យខ្លាច។

សារលិខិតរបស់សម្តេច តេជោ ហ៊ុន សែន សរសេរថា «រយៈពេល៤៣ឆ្នាំមកនេះ ផ្តើមពីជ័យជម្នះ៧មករា យើង បានធ្វើដំណើរលើផ្លូវមួយប្រកបដោយភាពបត់បែន និងគ្រោះថ្នាក់បំផុត តែជាផ្លូវដ៏ត្រឹមត្រូវដែលបានធានាដល់ ភាពស្ថិតស្ថិរគង់វង្សនិងរីកចំរើននៃមាតុភូមិកម្ពុជា។

សារលិខិតបានបន្តថា «ដោយក្តាប់ជាប់នូវមេរៀនពិសោធន៍ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ប្រជាជាតិយើង បានជ្រើសរើសយករបបនយោបាយនិងសង្គមរបស់ខ្លួន ប្រកបដោយ ភាពឯករាជ្យដែលស្របទៅនឹងលក្ខណៈប្រវត្តិសាស្ត្រ ស្ថានភាពសង្គម សេដ្ឋកិច្ច វប្បធម៌កម្ពុជា​ព្រមទាំងការ វិវត្តន៍នៃសភាពការណ៍ក្នុងប្រទេសនិងក្រៅប្រទេស ដោយមិនរាថយចំពោះឧបសគ្គនិងការសាកល្បងគ្រប់បែប យ៉ាង និងមិនឳនក្បាលចំពោះការកៀបសង្កត់គំរាមកំហែងនានា»។

សារលិខិតរបស់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវពលរដ្ឋ សួមបន្តរួបរួមសាមគ្គីគ្នាជាធ្លុង មួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ត្រជាក់នៃអង្គព្រះមហាក្សត្រដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗទៀតក្នុង ការកសាងនិងការពារមាតុភូមិជាទីស្នេហា ឆ្ពោះទៅរកអនា គតដ៏រុងរឿងដែលពុំមានការកើតឡើងជាថ្មីទៀត នូវអំពើប្រល័យពូជសាសន៍ សង្គ្រាមនិងការបែកបាក់ផ្ទៃក្នុង ជាតិដូចពេលមុននោះឡើយ។    សាររបស់សម្តេចបានអំពាវនាវពលរដ្ឋត្រូវពួតដៃគ្នា រួមចិត្តតែមួយប្តូរផ្តាច់ថែ រក្សាសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ ការពាររាល់សមិទ្ធផលសង្គមជាតិដែលសម្រេចបានតាំងពីថ្ងៃជ័យ ជំនះ៧មករាឱបានគង់វង្ស មិន ឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner