ឧកញ៉ា ឡូវ ហ៊ឹង ប្រារព្ធពិធីអបអរសាទរសន្និបាទគណះកម្មាធិការបក្សមូលដ្ឋាន ឃុំទងត្រឡាច

ថ្ងៃអាទិត្យ ទី០៩ ខែមករា ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តទងត្រឡាច ស្ថិតក្នុងឃុំទងត្រឡាចស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានប្រារព្ធពិធី អបអរសាទរសន្និបាទគណះកម្មាធិការបក្សមូលដ្ឋាន ត្រូវបានរៀបចំឡេីងក្រោមអធិបតីភាព ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកឧកញ៉ា អែល សារ៉ុម សមាជិក គណ:កម្មាធិកា រ បក្ស “ខ៦” ចំណុះគណ:កម្មាធិការគណបក្ស ខុទ្ទកាល័យ សម្តេចតេជោ ហ៊ុនសែន និង លោក ប៊ុន វុត្ថា សមាជិក គណ:កម្មាធិកា រ បក្ស “ខ៦” ចំណុះគណ:កម្មាធិការគណបក្ស ខុទ្ទកាល័យ សម្តេចតេជោ ហ៊ុនសែន បានជួបសំណេះសំណាលជាមួយសមាជិកបក្សប្រមាណ២០០នាក់និងបាននាំនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់ជូនក្មេងកំព្រាអត់មានឪពុក ម្តាយ ចំនួន៦នាក់។ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលេីកឡេីងអំពីសកម្មភាពការងារនិងលទ្ធផលទទួលបានរយះពេល៥ឆ្នាំ ដែលក្រុមប្រឹក្សាឃុំសម្រេចបាននូវសមិទ្ធផលនានាក្នុងការបម្រេីសេវាផ្សេងៗនិងការអភិវឌ្ឍមូលដ្ឋាននិងបង្ហាញទិសដៅការងារសម្រាប់អាណត្តិថ្មីអមដោយគោលនយោបាយជាយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍មូលដ្ឋានស្របតាមបរិបទនៃការអភិវឌ្ឍន៍ជាតិនិងតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។ លោក ប៊ុន វុត្ថា បានលេីកឡេីងថាតាងនាមអោយក្រុមការងារចុះជួយឃុំទងត្រឡាច និងប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច សូមចងចាំទុកជាប្រវត្តិសាស្រ្ត ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តល់អំណោយដ៍ថ្លៃថ្លា ឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែប្រវែង៧៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ៨នៅក្នុងឃុំទងត្រឡាច។ ឧកញ៉ា អែល សារ៉ុម ឧកញ៉ា អ៉ែល សារ៉ុម បានជំរាបជូនប្រជាពលរដ្ឋនៅតាមមួលដ្ឋានទៀតថា ផ្លូវបេតុងនេះកំពុងបានស្ថាបនាប្រមាណ២៤០០ម៉ែត្រហេីយ នៅសល់ប្រមាណ៥០០០ម៉ែត្រមិនទាន់បានស្ថាបនានៅឡេីយទេ លេីសពីនេះទៀត ដាំបង្គោលភ្លើងបំភ្លឺផ្លូវដោយប្រព័ន្ធស៊ុលឡាដែលមានចំនួនសរុបប្រមាណជាង៦០០ដេីម ដេីម្បីជួយសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានគ្រប់ពេល គ្រប់កន្លែងផងដែរ។
ឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍លើកឡើងថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានបង្កើតសន្ថិភាពជូនប្រជាពលរដ្ឋ ដោយបានរំដោះបងប្អូន ប្រជាពលរដ្ឋអោយរួចផុតពី សេចក្តីស្លាប់ក្នុង របបដ៍ឃោរឃៅ ខ្មៅងងឹងត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ រហូតមកដល់ពេលនេះ ធ្វើឲ្យប្រទេសជាតិយើងបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើន សេដ្ឋកិច្ច ជាមធ្យម ៧ភាគរយក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យការវិវឌ្ឍន៍រីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរ សាកសមជា ប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណ:ភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ ។
ឧកញ៉ា ឡូវ ហ៊ឺង បានប្រសាសន៍ សូមបងប្អូនដែលកំពុងរស់នៅក្នុងភូមិនិងសហគមន៍ សូមចងចាំនិងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុលនិងជែលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅ ម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗ ពោលការរស់នៅប្រចាំថ្ងៃ ត្រូវអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុជិវិតរស់នៅបានយូរអង្វែង។ អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់ជូនតាមរយះ ឧកញ៉ា អ៉ឹង ប៊ុនហូវ និងលោកជំទាវ រួមមានថវិកាមួយចំនួនផ្តល់ជូនសមាជិកបក្សប្រមាណ២០០នាក់ និងឧបត្ថម ការសាងសង់ផ្ទះដល់កុមារកំព្រាចំនួន០១ខ្នងនិង០៥ខ្នងទៀតជូនដល់ជនពិការ ចាស់ជរា និងផ្តល់កង់ចំនួន៣គ្រឿង ឧបត្ថម្ភការស្ថាបនាផ្លូវចំនួន០៤ខ្សែ ប្រវែង៤៥០ម៉ែត្រ ឧបត្ថម្ភ ស៉ីម៉ង១៥តោនដល់វត្តទងត្រឡាចសម្រាប់ចាកសាប ដែលសរុបថវិកាទាំងអស់ប្រមាណ៤០៥៥០០ដុល្លា បួនម៉ឺនប្រាំពាន់ប្រាំរយដុល្លា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner