ប្រសាសន៍សម្តេចតេជោថ្ងៃទី១០ មករា ២០២២ ជុំវិញទំនាក់ទំនងកម្ពុជា-ជប៉ុន 🇰🇭 🇯🇵

អត្ថបទដោយ៖
AMS OneMinute

ជប៉ុនបានរួមចំណែកក្នុងការរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា

ដើម្បីរកសុខសន្តិភាពនៅកម្ពុជា សម្តេចបានប្រើពេលពិភាក្សាជាមួយថ្នាក់ដឹកនាំជប៉ុន តាំងពីម៉ោង៧ល្ងាច ដល់ម៉ោង២រំលងអាធ្រាត

កម្ពុជាជាអ្នកទាញយកកងទ័ពរក្សាសន្តិភាពរបស់ជប៉ុនចេញក្រៅប្រទេស ហើយប្រជាជនជប៉ុនគួរមានមោទនភាពចំពោះបេសកកម្មរបស់កងរក្សាសន្តិភាពជប៉ុនដែលកំពុងធ្វើសកម្មភាពរក្សាសន្តិភាពលើពិភពលោក

ឆ្នាំ២០២២ ជាខួប ៣០ឆ្នាំ ដែលជប៉ុនបញ្ជូនកងកម្លាំងរក្សាសន្តិភាពចេញក្រៅប្រទេស ហើយបញ្ជូនមកកម្ពុជាតែម្តង

សម្តេចនឹងអញ្ជើញសួរសុខទុក្ខកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ពេលចូលមកកាន់កម្ពុជា ប្រសិនបើមានការអនុញ្ញាត។

ads banner