ប្រសាសន៍សម្តេចតេជោទាក់ទងបញ្ហានៅភូមា

អត្ថបទដោយ៖
AMS OneMinute

គម្ពីដែលសម្តេចយកទៅចរចាជាមួយភូមា គឺកុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន និងធម្មនុញ្ញអាស៊ាន

លោក មីង អោងឡាំង បើកចិត្តទូលាយឱ្យចែកជំនួយមនុស្សធម៌ទៅគ្រប់ភាគី រួមទាំងអ្នកប្រឆាំងលោកដែរ

លទ្ធផលនៃដំណើររបស់សម្តេចទៅភូមាមាន៣ គឺការពន្យារពេលបទឈប់បាញ់ ការផ្តល់ជំនួយ និងការសន្ទនាជាមួយភាគីពាក់ព័ន្ធរបស់ភូមា

ការមិនមានសង្គ្រាម និងការផ្ទុះអាវុធនៅភូមា ជាការបោះជំហានទៅរកការបោះឆ្នោត

បញ្ហាភូមាមិនអាចបញ្ចប់ត្រឹមពេលកម្ពុជាធ្វើប្រធានអាស៊ាននោះទេ វានឹងបន្តទៅដល់ឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ាន

ជប៉ុនប្រកាសគាំទ្រដំណើររបស់សម្តេចទៅកាន់ភូមាក្នុងការដោះស្រាយបញ្ហារបស់ភូមា

សម្តេចតេជោ ហ៊ុន សែន ស្នើជប៉ុនជួយគាំទ្រផ្នែកសម្ភារៈ និងបច្ចេកទេស សម្រាប់ប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌នៅភូមា

សម្តេចចង់តែងតាំងប្រធានមជ្ឈមណ្ឌលជំនួយរបស់ជប៉ុន ធ្វើជាទីប្រឹក្សាសម្តេចក្នុងនាមជាប្រធានអាស៊ាន ដើម្បីជួយដោះស្រាយវិបត្តិភូមា

សម្តេចមិនទោមនស្សចំពោះការប្រតិកម្មរបស់ពលរដ្ឋភូមាទេ។ សម្តេចគ្រាន់តែចង់ជួយឱ្យពលរដ្ឋភូមាចៀសផុតពីភ្លើងសង្គ្រាម

កម្ពុជាក្រ តែមានបេះដូងធំទូលាយ។ វ៉ាក់សាំងដែលជាចំណែកកម្ពុជាតាមរយៈមជ្ឈមណ្ឌលអាស៊ាន គឺកម្ពុជាបានប្រគល់ទៅឱ្យភូមាទាំងអស់ មានតម្លៃសរុបប្រមាណ ១លានដុល្លារ

សម្តេចតេជោប្រាប់អតីតអគ្គលេខាធិការអាស៊ានដែលជាជនជាតិសិង្ហបុរីថា គោលការណ៍ឯកឆន្ទរបស់អាស៊ាន ៥ចំណុច ចំពោះបញ្ហានៅភូមា មិននិយាយពីរឿងបោះឆ្នោតនោះឡើយ

ដំណើរទស្សនកិច្ចរបស់សម្តេចទៅភូមាទទួលបានលទ្ធផលហួសពីការរំពឹងទុក ពិសេសការយល់ព្រមរបស់ មីង អោងឡាំង អនុញ្ញាតឱ្យប្រេសិតអាស៊ានជួបសន្ទនាជាមួយភាគីនៃជម្លោះ

ជនដែលប្រឆាំងនឹងបទឈប់បាញ់ និងផ្តល់ជំនួយទៅកាន់ភូមា គឺជាជនចង់ឱ្យមានការបាញ់គ្នា និងគ្រោះអត់ឃ្លាននៅភូមា។

១០ មករា ២០២២

ads banner