សម្តេចតេជោ ហ៊ុន សែន បញ្ជាក់នូវចំណុចត្រូវបន្តក្នុងការដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីដែលជាប្រធានអាស៊ាន បានថ្លែងជុំវិញករណីរកដំណោះស្រាយនយោបាយក្នុងប្រទេស មីយ៉ាន់ម៉ា និងបានបញ្ជាក់ថា ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោរយៈពេល២ថ្ងៃកន្លងមកក្នុងប្រទេស មីយ៉ាន់ម៉ានោះ ចំណុចត្រូវបន្តគឺការត្រូវបង្កើតយន្តការយ៉ាងហោចចំនួន២។

ប្រសាសន៍របស់សម្តេចនៅថ្ងៃទី១០មករាឆ្នាំ២០២២ បានធ្វើឡើងក្រោយដំណើរទស្សនកិច្ច២ថ្ងៃរបស់សម្តេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងរង្វង់ចុងសប្តាហ៍កន្លងមកនេះ បានផ្តល់លទ្ធផលនូវការយល់ព្រមឈប់បាញ់គ្នា, ការធានាជួយសម្របសម្រួលដំណើរទស្សនកិច្ចរបស់របស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយភាគី ពាក់ព័ន្ធទាំងអស់ រួមទាំងអង្គ ក្រុមប្រដាប់អាវុធជនជាតិភាគតិចដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែង នៅមីយ៉ាន់ម៉ា។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានថ្លែងនៅថ្ងៃច័ន្ទនេះលទ្ធផលនៃកិច្ចពិភាក្សានោះ មិនមែន បញ្ចប់ត្រឹមតែលទ្ធផលនៃសេចក្តីប្រកាសរួមតែមួយប៉ុណ្ណោះទេ។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ​ ហ៊ុន​ សែន រយៈពេល២ថ្ងៃគឺរវាងពីថ្ងៃទី៧ដល់៨មករា ទៅកាន់ប្រទេសមី យ៉ាន់កន្លងមកនេះ ទោះបីបានបង្ហាញនូវលទ្ធផលដែលមិននឹកស្មានយ៉ាងនេះក្តី ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំង នៅក្រៅស្រុកនៅតែបន្តចោទប្រកាន់ និងការលាបពណ៌ ដាក់មកលើប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាជាដដែល។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថាឯកសារដែលសម្តេចបានយកទៅជជែកជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ ម៉ា គឺនាយឧត្តមសេនីយ៍ជាន់ខ្ពស់ លោកមីន អោង លាំង នោះ គឺឯកសារនៃផែនទីចង្អុលផ្លូវដាក់ចេញដោយអាស៊ាន ក្នុងនោះរួមមានចំណុចកុងសង់ស៊ីស៥ចំណុចរបស់អាស៊ាននិងធម្មនុញ្ញអាស៊ា។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងរំពឹងថារឿងរ៉ាវដោះស្រាយទំនាស់ផ្ទៃក្នុងប្រទេសមីយ៉ាន់ម៉ានេះ នឹងមិនអាចចប់ សព្វគ្រប់រៀបរយនៅក្នុងឆ្នាំ២០២២នេះបានឡើយ។ សម្តេចបានថ្លែងស្នើអាស៊ានត្រូវបង្កើតនូវយន្តការរបស់ខ្លួន មួយ។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាយន្តការដែលសម្តេចបានលើកនេះ មិនមែនជាយន្តការរបស់អង្គការ សហប្រជាជាតិនោះទេ ប៉ុន្តែជាយន្តការប្រតិបត្តិការរបស់អាស៊ាន៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner