កម្ពុជាឆ្លងអូមីក្រុង១៥ករណីថ្ងៃច័ន្ទនេះ (Video Inside)

តួលេខឆ្លងវីរុសកូវីដ១៩ ថ្ងៃច័ន្ទនេះ មានចំនួន១៥ករណីដែលសុទ្ធជាវីរុសបំប្លែងថ្មីអូមីក្រុង នាំចូលមកពីបរទេស និងក្នុងសហគមន៍។ បើប្រៀបធៀបពីម្សិលមិញ ការឆ្លងថ្ងៃនេះ ថយចុះ១៥ករណី។ ការរកឃើញវីរុសអូមីក្រុង១៥ ករណីថ្ងៃនេះ បាននាំឱ្យការឆ្លងវីរុសអូមីក្រុងចូលក្នុងប្រទេសកម្ពុជាបានកើនដល់១៩៥ករណីហើយ។ វីរុសអូមី ក្រុង គឺជាប្រភេទវីរុសដែលគេចាត់ទុកថាជាវីរុសឆ្លងលឿនបំផុត។

 វីរុសអូមីក្រុងដែលកម្ពុជាបានរកឃើញគឺជា វីរុសបំប្លែងថ្មីដែលបាននាំចូលមកពីក្រៅប្រទេស ប៉ុន្តែកាលពីចុងសប្តាហ៍កន្លងមកនេះ ក្រសួងសុខាភិបាលកម្ពុជា ទើបបានប្រកាសលើកដំបូងនូវការរកឃើញការឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងក្នុងសហគមន៍ជាលើកដំបូងកើត ឡើងក្នុងរាជធានីភ្នំពេញ និងបា​នអំពាវនាវពលរដ្ឋត្រូវប្រុងប្រយ័ត្នជុំវិញការរក្សាអនាម័យ និងវិធានការសុខាភិ បាល។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មិនមានករណីស្លាប់ដោយសារការឆ្លងវីរុសកូវីដ-១៩នោះ ទេ ប៉ុន្តែករណីឆ្លងអូមីក្រុងសហគមន៍បានកើនដល់៤ករណីហើយ។ តួលេខស្លាប់សរុបនៅកម្ពុជាដោយសារជម្ងឺកូវីដ-១៩ គឺមានចំនួន៣ពាន់១៥នាក់ជាដដែល។

កម្ពុជាគិតត្រឹម ថ្ងៃ ទី១០ ខែមករា ឆ្នាំ២០២២ ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេសមានចំនួន១២ម៉ឺន៦៣៦ ករណី, ចំណែកការ ព្យាបាល ជាសះស្បើយ មានចំនួន១១ម៉ឺន៧ពាន់២៣នាក់ រួមទាំងការព្យាបាលជាសះស្បើយ ៩ករណីរយៈ ពេល២៤ ម៉ោងចុងក្រោយនេះថែមទៀត៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner