សម្តេចនាយករដ្ឋមន្ត្រីជម្រុញពលរដ្ឋចាក់វ៉ាក់សាំងដូសទី៣ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវការចាក់ដូសជម្រុញ ខណៈក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ តួលេខអ្នក ចាក់វ៉ាក់សាំងដូសទី៣ មានចំនួនជាង២ម៉ឺននាក់ ។ វ៉ាក់សាំងដូសទី៣ ឬវ៉ាក់សាំងដូសជម្រុញគឺជាវ៉ាក់សាំងដែល មន្ត្រីសុខាភិបាលបញ្ជាក់ថាអាចមានលទ្ធភាពក្នុងការជួយបង្ការការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ ជា ពិសេស វីរុសបំប្លែងថ្មីអូមីក្រុង ដែលកំពុងធ្វើឱ្យពិភពលោកមានក្តីបារម្ភ។

តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២ម៉ឺន ១ពាន់ ៥៤៩នាក់ ។ គួរ បញ្ជាក់ថា កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់សាំងទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បាន សម្រេច៨៩,២៧ ភាគរយហើយ ប៉ុន្តែក្នុងចំណោមអ្នកចាក់ទាំងជាង ៨៩ភាគរយនោះ, អ្នកបានចាក់វ៉ាក់សាំងដូស ទីបី ឬដូសជម្រុញ ទើបតែបានចំនួន៣លាន៩សែន១ម៉ឺន១ពាន់៨៨១នាក់ នោះទេ។

កម្ពុជានៅទន្ទឹមនឹងការចាក់ដូសទី៣ នៅបានត្រៀមរៀបចំការចាក់ដូសទី៤លើក្រុមមន្ត្រីជួរមុខដែល ជាអ្នកធ្វើ ការ តែងប្រឈមនឹងហានិភ័យខ្ពស់នោះផងទៀត។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅថ្ងៃច័ន្ទនេះថា សម្តេចនឹងចាក់ដូសទី៤នៅថ្ងៃទី១៤មករាខាងមុខនេះ គឺនៅមុនពេលដែលសម្តេចត្រៀមនឹងបំពេញទស្សនកិច្ច ក្នុងប្រទេសសហភាពអារ៉ាប់អេមីរ៉ាត់។

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសបញ្ជាក់រួចមកហើយថា ក្រុមមន្ត្រីជួរមុខដែលជាអ្នកធ្វើការប្រឈម នឹងហានិភ័យខ្ពស់ដូចជាក្រុមបណ្តាញសារព័ត៌មានជាដើម នឹងត្រូវបានអនុញ្ញាតឱ្យចាក់ដូសលើកទី៤ ដែលក្រ សួងខ្លះ នឹងចាប់ផ្តើមពីពាក់កណ្តាលខែមករានេះ រហូតដល់ថ្ងៃ១២ខែកុម្ភៈឆ្នាំ២០២២ចាប់ផ្តើមពីរាជធានីភ្នំពេញ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner