ផ្ទុះជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិចនៅថៃ កំពុងសម្លា.ប់ជ្រូកយ៉ាងរង្គាល

អាជ្ញាធរ​ថៃ និយាយ​នៅ​ថ្ងៃ​អង្គារ ទី​​១១ មករា ​នេះ​ថា​ ខ្លួន​បាន​រក​ឃើញ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូ​ក​អា​ហ្វ្រិ​ច (African Swine Fever) បន្ទាប់​ពី​បាន​ធ្វើតេស្ត​លើ​សំណាក​នៅ​ទី​សត្វឃា.ត​មួយ​កន្លែង​ស្ថិត​ក្នុង​ខេត្ត Nakhon Pathom​។

អាជ្ញាធរ​បាន​ធ្វើការ​ស៊ើបអង្កេត​អំឡុង​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ក្រោយ​ពេល​មានការ​លើក​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​ថា ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​នេះ​កំពុង​ស​ម្លា​.​ប់​ជ្រូក​ថៃ​យ៉ាង​រង្គាល ចំ​ពេល​មានការ​ចោទប្រកាន់​ពី​ការ​លាក់បាំង​ព័ត៌មាន​។

សំណាក​មួយ​ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​មាន​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អា​ហ្វ្រិ​ច ក្នុង​ចំណោម​សំណាក​ចំនួន ៣០៩​ដែល​អាជ្ញាធរ​បាន​ប្រមូល រួម​មាន​សំណាក​ឈា.ម​ពី​ជ្រូក​នៅ​កសិដ្ឋាន​ចំនួន ១០​កន្លែង និង​នៅ​ទី​សត្វឃា.ត​ចំនួន​២​កន្លែង ក្នុង​ខេត្ត​ចិ​ញ្ចឹម​ជ្រូក​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Sorravis Thaneto អគ្គនាយក​នៃ​នាយករ​ដ្ឋា​ន​អភិវឌ្ឍន៍​បសុសត្វ​។

«​ពួក​យើង​រក​ឃើញ​សំណាក​មួយ​មាន​ផ្ទុក​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អា​ហ្វ្រិ​ច»​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ប្រាប់​ស​ន្និ​សី​ទ​នៅ​ថ្ងៃ​អង្គារ​នេះ​។ លោក​បាន​ប្តេជ្ញា​តាមដាន​ប្រភព​នៃ​ជំងឺ​នេះ​។

ការ​ប្រកាស​នេះ​កើតឡើង ក្រោយ​ពេល​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​បដិសេធ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ចំពោះ​ការ​ផ្ទុះ​ជំងឺ​ដ៏​សាហា​.​វ​នេះ​ក្នុងស្រុក​ដែល​ជំងឺ​នេះ​បាន​រាតត្បាត​ទូ​ទាំង​អ៊ឺ​រ៉ុ​ប និង​អាស៊ី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ និង​បាន​ស​ម្លា​.​ប់​ជ្រូក​រាប់​លាន​ក្បាល​។

ការ​ប្រកាស​ពី​ការ​រក​ឃើញ​កើតឡើង ក្រោយ​សកល​វិទ្យាល័យ Kasetsart បាន​និយាយ​ថា​មន្ទីរពិសោធន៍​របស់​ខ្លួន​កាលពី​ខែ​មុន​បាន​រក​ឃើញ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​ក្នុង​ជ្រូក​ងា.ប់ ដែល​ជា​ករណី​ដំបូង​នៅ​ក្នុង​ប្រទេស​ថៃ​។

លោក Sorravis Thaneto ថ្លែង​ថា អាជ្ញាធរ​នឹង​ប្រកាស​ពី​តំបន់​ផ្ទុះ​ជំងឺ​ក្នុង​រង្វង់ ៥​គីឡូម៉ែត្រ​កន្លែង​ដែល​រក​ឃើញ​ជំងឺ ដាក់​កំ​ហិ​ត​លើ​ដឹក​ជញ្ជូន​ជ្រូក ពិចារណា​ស​ម្លា​.​ប់​សត្វ​ដែល​សង្ស័យ​ថា​មាន​ឆ្លង​ជំងឺ​នេះ និង​ការ​ផ្តល់​ប្រាក់​សំណង​ទៅ​ដល់​កសិដ្ឋាន​ដែរ​ង​ផល​ប៉ះពាល់​។

លោក​បន្ថែម​ថា ថៃ​ក៏​នឹង​ជូនដំណឹង​ទៅ​ដល់​អង្គការ​សុខភាព​សត្វ​ពិភពលោក​ផង​ដែរ​អំពី​​ការ​រក​ឃើញ​ជា​ផ្លូវការ​នៃ​ជំងឺ​នេះ​៕

ads banner