ជប៉ុន និងកូរ៉េខាងត្បូងថ្កោលទោសការសាកល្បងមីស៊ីលកូរ៉េខាងជើងជាលើកទីពីរក្នុងរយៈពេលមិនដល់មួយសប្ដាហ៍

កាល​ពី​ថ្ងៃ​អង្គារ​ ទី​១១ មករា​ កូរ៉េខាងជើង​ហាក់​ដូចជា​បាន​ធ្វើ​ការ​បាញ់​សាកល្បង​មីស៊ីល​ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្ដាហ៍​ ធ្វើ​ឱ្យ​មាន​ការ​ថ្កោល​ទោស​ពី​កូរ៉េខាងត្បូង និង​ជប៉ុន​ ដែល​បាន​និយាយ​ថា​ការ​បាញ់​សាកល្បង​ម្ដង​ហើយ​ម្ដង​ទៀត​នឹង​ប្រថុយ​បង្ក​អស្ថិរភាព​ក្នុង​តំបន់​។

គណៈ​សេនាធិការ​ចម្រុះ​កូរ៉េ​ខាង​ត្បូង​ (JCS) បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​ការ​បាញ់​សាកល្បង​ត្រូវ​បាន​ប្រព័ន្ធ​តាមដាន​រក​ឃើញ​នៅ​ម៉ោង​ ៧:២៧ ព្រឹក​ ដែល​បាន​ហោះ​ចេញ​ពី​ផ្ទៃ​ក្នុង​នៃ​កូរ៉េខាងជើង​ទៅ​កាន់​សមុទ្រ​នៅ​ខាង​កើត​ប្រទេស​។

ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង​បាន​រៀប​ចំ​កិច្ច​ប្រជុំ​បន្ទាន់​ ហើយ​បាន​ជំរុញ​កូរ៉េខាងជើង​ឱ្យ​«ឆ្លើយ​តប​យ៉ាង​ឆាប់​រហ័ស​ចំពោះ​ការ​រំពឹង​ទុក​របស់​សហគមន៍​អន្តរជាតិ​សម្រាប់​សន្តិភាព និង​ស្ថិរភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ ហើយ​យល់ព្រម​បន្ត​កិច្ច​សន្ទនា និង​កិច្ច​សហ​ប្រតិបត្តិការ​ឡើង​វិញ​»​។

ការ​សាកល្បង​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​កូរ៉េខាងជើង​ បាន​អះអាង​ថា​ខ្លួន​បាន​សាកល្បង​មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ បន្ទាប់​ពី​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​បាន​ប្ដេជ្ញា​ធ្វើ​ការ​ពង្រឹង​សមត្ថភាព​យោធា​របស់​ខ្លួន​ ខណៈ​ពេល​ដែល​ការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ជាប់​គាំង​។

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ហ្វូមីអូ គីស៊ីដា បាន​កត់​សម្គាល់​ថា​អង្គការ​សហប្រជាជាតិ​ទើប​តែ​បាន​បញ្ចប់​ការ​ពិភាក្សា​អំពី​របៀប​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ់​សាកល្បង​កាល​ពី​សប្ដាហ៍​មុន​។ លោក​និយាយ​ថា​៖ «ការ​ដែល​កូរ៉េខាងជើង​បន្ត​បាញ់​មីស៊ីល​គឺ​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​យ៉ាង​ខ្លាំង​»​៕

FILE PHOTO: A view of what state news agency KCNA reports is the test firing of a hypersonic missile at an undisclosed location in North Korea, January 5, 2022, in this photo released January 6, 2022 by North Korea’s Korean Central News Agency (KCNA). KCNA via REUTERS ATTENTION EDITORS – THIS IMAGE WAS PROVIDED BY A THIRD PARTY. REUTERS IS UNABLE TO INDEPENDENTLY VERIFY THIS IMAGE. NO THIRD PARTY SALES. SOUTH KOREA OUT. NO COMMERCIAL OR EDITORIAL SALES IN SOUTH KOREA. TPX IMAGES OF THE DAY/File Photo

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner