ឯកឧត្តមបណ្ឌិត មុឹង មករា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាំយកអំណោយចែកជូនពលរដ្ឋទីទ័លក្រ ១០៧គ្រួសារ ក្នុងឃុំសូទិព្វ ស្រុកជើងព្រៃ

កំពង់ចាម ៖ ឯកឧត្តមបណ្ឌិត មុឹង មករា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារជនបង្គោល យុវជនថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ អញ្ជើញសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន១០៧គ្រួសារ ក្នុងឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានផ្តាំផ្ញើការសួរសុខទុក្ខពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល សូមឱ្យក្រុមការងារគ្រប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីបម្រើការងារ និងដោះស្រាយរាល់បញ្ហានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ព្រោះគណបក្សប្រជាជនកម្ពុជា ប្រសូត្រឡើងពីប្រជាជន និងធ្វើដើម្បីប្រជាជន។

ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពីក្រុមការងារចុះជួយមូលដ្ឋានស្រុកជើងព្រៃ ជួបសំណេះសំណាលជាមួយពលរដ្ឋ នាំអំណោយចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន១០៧គ្រួសារឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ រួមមាន ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ ។

សូមបញ្ជាក់ថា អំណោយដែលត្រូវប្រគល់ជូននាពេលនេះរួមមាន ៖ រទេះជនពិការ ចំនួន៧គ្រឿង ប្រជាពលរដ្ធក្រីក្រ ១០៧គ្រួសារ ក្នុង១គ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោប សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ហើយថែមទាំងបានប្រគេនទេយ្យទានមួយចំនួន ជូនព្រះចៅអធិការវត្តឬស្សីជ្រោយ ស្ថិតនៅភូមិ តាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ផងដែរ ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner