គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមករា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៥.៥លាននាក់ ស្លាប់ជាង ៣០.៩ម៉ឺននាក់

អត្ថបទដោយ៖
ធី ដា

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,៥២៥,៦៣៦នាក់ហើយ ដែលកើនឡើងជាង ១សែននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៩,៤១៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២៖

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦៨,៨៩០នាក់ (ស្លាប់ ១៤៤,១៥៥នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ៣,០៩២,៤០៩នាក់ (ស្លាប់ ៥២,៧៣៦នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៩៨,៩១៧នាក់ (ស្លាប់ ៣១,៧៥០នាក់)
  • ថៃ ឆ្លងចំនួន ២,៣០០,៤៥៧នាក់ (ស្លាប់ ២១,៨៨៦នាក់)
  • វៀតណាម ឆ្លងចំនួន ១,៩៧៥,៤៤៤នាក់ (ស្លាប់ ៣៥,១៧០នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣២,៧២៥នាក់ (ស្លាប់ ១៩,២៩៨នាក់)
  • សិង្ហបុរី ឆ្លងចំនួន ២៩៨,០៨៥នាក់ (ស្លាប់ ៨៣៩នាក់)
  • កម្ពុជា ឆ្លងចំនួន ១២០,៧១៨នាក់ (ស្លាប់ ៣,០១៥នាក់)
  • ទ្បាវ ឆ្លងចំនួន ១២២,២៤១នាក់ (ស្លាប់ ៤៧១នាក់)
  • ព្រុយណេ ឆ្លងចំនួន ១៥,៧៥០នាក់ (ស្លាប់៩៨នាក់) ៕
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner