ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ស្ថានការណ៍ជំងឺកូវីដ-១៩ គឺជាសោកនាដកម្មមួយប្រៀបបានទៅនឹងស្ថានភាពក្នុងរបបប៉ុល ពត

ភ្នំពេញ៖ ស្ថានការណ៍ជំងឺកូវីដ-១៩ គឺជាសោកនាដកម្មមួយប្រៀបបានទៅនឹងស្ថានភាពក្នុងរបបប៉ុល ពត ដែលប្រជាជាតិកម្ពុជាធ្លាប់បានឆ្លងកាត់ដ៏សែនសង្វេគ ព្រោះបានឆក់យកជីវិតប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ហើយក្រុមគ្រួសារពុំអាចរៀបចំពិធីបុណ្យសពតាមប្រពៃណីសាសនា បានទាន់ពេលវេលាឡើយ។ នេះជាការបញ្ជាក់របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការអគារស្នាក់នៅរបស់ផ្នែកសឹករងបសេដ្ឋ និងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

ថ្លែងទៅកាន់អ្នកចូលរួមឯកឧត្តមឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា យ៉ាងណាក៏ដោយ សោកនាដកម្មកូវីដ-១៩ បានប្រែក្លាយជាមានសភាពធូរស្រាលដោយសារសម្តេចតេជោ មានការសម្រចចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺនេះ តាមរយៈពិចារណាវិនិច្ឆ័យ និងសម្រេចអារកាត់រហ័សទាំងក្នុងការទិញវ៉ាក់សាំង និងការចំណាយថវិកាព្យាបាលប្រជាពលរដ្ឋរហូតបង្កលក្ខណៈឱ្យមានការបើកដំណើការប្រទេសឡើងវិញលើគ្រប់វិស័យ។ សម្តេចតេជោ គឺអាចសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩នេះ ដូចអ្វីដែលសម្តេចធ្លាប់ធ្វើនៅក្នុងការរំដោះប្រជាពលរដ្ឋឱ្យរួចចេញផុតពីការកាប់សម្លាប់នៃរបបប៉ុល ពតដែរ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner