អ្នកនាំពាក្យការបរទេសកម្ពុជាបញ្ជាក់ថាការបញ្ចេញទស្សនៈខុសគ្នារឿងមីយ៉ាន់ម៉ាគឺជាសិទ្ធិបុគ្គល (Video Inside)

ភាពខ្វែងគំនិតគ្នាខ្លះក្នុងរង្វង់សមាជិកនៃប្រទេសអាស៊ានជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវមន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងថាជារឿងធម្មតានៃការបញ្ចេញមតិ។ រដ្ឋមន្ត្រី ការបរទេសម៉ាឡេស៊ី លោកសាយហ៊្វូឌីន អាប់ឌុលឡា ត្រូវកាសែតបរទេសបានចុះផ្សាយនៅថ្ងៃទី១៤មករានេះ ថ្លែងរិះ គន់កម្ពុជាក្នុងដំណើរទស្សនកិច្ចនោះ ប៉ុន្តែមន្ត្រីនាំពាក្យក្រសួងការបរទេសលោក កុយ គួង បានថ្លែងថា «ការបញ្ចេញ ទស្សនៈយល់ឃើញខុសគ្នាអំពីបញ្ហានេះ គ្រាន់ជា សិទ្ធិបុគ្គលរៀងៗខ្លួនប៉ុណ្ណោះ។»

ការរងសម្ពាធនយោបាយដោយសារព្រឹត្តិការណ៍ថ្ងៃ១កុម្ភៈឆ្នាំ២០២១ បានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាដែលជាសមាជិក មួយរូបក្នុងអាស៊ានបានស្ថិតក្នុងភាពឯកោ។ មីយ៉ាន់ម៉ាជាមួយនឹងភាពឯកោនោះ បានប្រឈមនឹងការអំពើហិង្សា ក្នុង ស្រុកនិងការបាញ់ប្រហារដាក់គ្នាថែមទៀត ដោយគ្មានសមាជិកអាស៊ានឬប្រទេសណាមួយបានអើពើយកចិត្តទុកដាក់ ឡើយ។

ដំណើរទស្សនកិច្ចថ្ងៃទី៧និង៨មករារបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ានទៅកាន់ប្រទេស មីយ៉ាន់ម៉ា បានផ្តល់លទ្ធផលនូវការយល់ព្រម​ឈប់បាញ់គ្នា, ការធានាជួយសម្របសម្រួលដំណើរទស្សនកិច្ចរបស់របស់ ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការនៃក្រុមប្រដាប់អាវុធជនជាតិភាគ តិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែងនៅមីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីការបរទេសជប៉ុន, រដ្ឋមន្ត្រីការបរទេសថៃ, រដ្ឋមន្ត្រីការបរទេសឥណ្ឌា, ប្រទេសចិន, អង្គការសហ ព័ន្ធសន្តិភាពសកល (UPF) របស់កូរេខាងត្បូង បាន ថ្លែងពេញចិត្ត ចំពោះកម្ពុជាដែលជាប្រធានអាស៊ាន និងបានគាំទ្រកម្ពុជាលើជំហរដោះស្រាយនៅក្នុងប្រទេស មីយ៉ាន់ម៉ា, និងសូម្បីតែ ប្រេសិតពិសេសអង្គការសហប្រជាជាតិ លោកស្រីណូ លីន ហេហ៊្សើ Noeleen Heyzer ក៏បានបានឯកភាពជាមួយនឹង កម្ពុជានៅក្នុងកិច្ចការរៀបចំជាបន្ទាន់នូវការបង្កើតយន្ត ការឈប់បាញ់គ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner