រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសសឹង្ហបុរីសោកស្តាយការលើកពេលកិច្ចប្រជុំចង្អៀតនៅសៀមរាប (Video Inside)

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសសឹង្ហបុរីលោកវីវៀន បាឡាគ្រីស្នាន់ បានសម្តែងការ សោកស្តាយដែលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងខេត្តសៀមរាបត្រូវលើកពេល។ កិច្ចប្រជុំចង្អៀត របស់ រដ្ឋមន្ត្រីការបរទេសអាស៊ាន មុននេះត្រូវបានគេកំណត់យកថ្ងៃទី១៨និង១៩ ខែមករាឆ្នាំ២០២២  រៀបចំធ្វើនៅក្នុងខេត្ត សៀមរាប។ ប៉ុន្តែមន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួង បានថ្លែងបញ្ជាក់ថា កិច្ចប្រជុំចង្អៀតនេះ នឹងត្រូវ ពន្យារទៅពេលក្រោយវិញដោយសាររដ្ឋមន្ត្រីការបរទេស អាស៊ានជាច្រើនរូប មានការលំបាក ក្នុងការធ្វើដំណើរមកចូល រួម។

ការបញ្ជាក់មូលហេតុរបស់មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើឡើងនៅទន្ទឹមនឹងសេចក្តីរាយការណ៍ពី ក្រៅប្រទេសនិយាយថាការខកខាននោះ គឺដោយសារតែរដ្ឋមន្ត្រីការបរទេសខ្លះដែលជាសមាជិកអាស៊ាន បានបង្ហាញក្តី មិនសប្បាយចិត្ត ជុំវិញដំណើរទស្សនកិច្ចរបស់កម្ពុជានៅក្នុងប្រទេសមីយ៉ាន៉ម៉ា។

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក​​ ប្រាក់ សុខុន បន្ទាប់ពីបានជួបជជែកតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៣មករាឆ្នាំ២០២២ជាមួយនឹងរដ្ឋមន្ត្រីការបរទេសសឹង្ហបុរី បានសរសេរថា «យើងទាំងពីរសោកស្តាយដែលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលគ្រោងធ្វើនៅខេត្ត សៀមរាប ត្រូវបានលើកទៅពេលក្រោយ។»

លោករដ្ឋមន្ត្រីការបរទេសកម្ពុជា បានសរសេរបន្តទៀតថា « ខ្ញុំរីករាយ ណាស់ដែលឯកឧត្តមរដ្ឋមន្ត្រីការបរទេសសឹង្ហបុរី បានសំដែងការគាំ ទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការ ប្រាស្រ័យទាក់ទងជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំណុច ឱ្យបានពេញលេញនិង ទាន់ពេលវេលា។» 

លោក ប្រាក់ សុខុន ដែលជាឧបនាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរក្នុងឃ្លាចុងក្រោយទៀតថា «យើង បន្តសង្ឃឹមថានឹងអាចចូលរួមចំណែក តាមដែលអាចធ្វើទៅបាន ដើម្បីជួយមីយ៉ាន់ម៉ាវិលទៅ រកជីវភាពធម្មតាវិញ។»

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner