សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចាក់វ៉ាក់សាំងដូសទី៤ (Video Inside)

រាជធានីភ្នំពេញ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤នៅថ្ងៃទី១៤មករានេះ ទៅលើមន្ត្រីក្នុងក្រុមជួរមុខដែល ជាអ្នកធ្វើការប្រឈមនឹងហានិភ័យខ្ពស់។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន និងមន្ត្រី ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាល បានចូលរួមចាក់វ៉ាក់សាំងដូសទី៤នៅថ្ងៃបើកយុទ្ធនាការនេះ។

មន្ត្រីក្រសួងសុខាភិបាលបានថ្លែងថាវ៉ាក់សាំងដូសទី៤ដែលយកមកចាក់នៅក្នុងរាជធានីភ្នំពេញ គឺជាវ៉ាក់សាំងប្រភេទ Pfizer ដែលជាវ៉ាក់ សាំងនៃជំនួយពីប្រទេសអូស្ត្រាលី។ វ៉ាក់សាំងប្រភេទ Pfizer គឺជាប្រភេទវ៉ាក់សាំង ដែលទាមទារសីតុណ្ហភាពត្រជាក់ ខ្លាំងណាស់ទើបអាចរក្សាទុកបាន ពោលរហូត ដូច្នេះវ៉ាក់សាំងនេះ នឹងត្រូវគេប្រើប្រាស់ក្នុងរាជធានីតែប៉ុណ្ណោះដោយ មិនទាន់អាចបញ្ជូនទៅតាមបណ្ដាខេត្តបាននោះឡើយ។

នៅក្នុងរាជធានីភ្នំពេញនេះ ទីតាំងដែលបើកដំណើរការចាក់វ៉ាក់សាំងដូសទី៤នេះ មាននៅមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរ ពេទ្យមិត្តភាពខ្មែរសូវៀត ឬពេទ្យរុស្ស៉ី, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យកុមារជាតិ និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner