ជាង១១ម៉ឺននាក់ចាក់វ៉ាក់សាំងដូសទី៣នៅថ្ងៃសុក្រនេះ (Video Inside)

ការចាក់វ៉ាក់សាំងដូសទី៣ និងការចាក់វ៉ាក់សាំងដូសមូលដ្ឋាននៅតែបន្តជាដដែលបើទោះបីមានការចាក់វ៉ាក់សាំងដូស ទី៤ក្នុងរាជធានីភ្នំពេញ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ នៅថ្ងៃនេះ បានកើនដល់ជាង១១ម៉ឺននាក់ ។ វ៉ាក់សាំង ដូសទី៣ ឬវ៉ាក់សាំងដូសជម្រុញ គឺជាវ៉ាក់សាំងដែលអ្នកវិទ្យាសាស្ត្រសុខាភិបាលពិភពលោកបញ្ជាក់ថាអាចមានលទ្ធ ភាពក្នុងការជួយបង្ការការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីអូមីក្រុង ដែលកំពុងធ្វើឱ្យពិភពលោក មានក្តីបារម្ភ ។

យោងតាមក្រសួងសុខាភិបាល តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ១១ម៉ឺន ៦ពាន់ ៨៦៣នាក់ ។ កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់សាំងទូទាំងប្រទេសគិតត្រឹម ថ្ងៃនេះ បាន សម្រេច៨៩,៣៨ភាគរយហើយ ប៉ុន្តែក្នុងចំណោមអ្នកចាក់ទាំងជាង ៨៩ភាគរយនោះ, អ្នកបានចាក់វ៉ាក់សាំងដូសទីបី ឬដូសជម្រុញ ទើបតែបានចំនួនសរុប ៤លាន ៣៩ម៉ឺន៣ពាន់ ១៨នាក់ នោះទេ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner