ប្រធានគណៈកម្មការចាក់វ៉ាក់សាំងទូទាំងប្រទេសបន្ទោសការផ្សាយវីអូឌី (Video Inside)

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ លោកស្រី ឱ វណ្ណឌីន បានបន្ទោសការផ្សាយវិទ្យុក្នុង ស្រុកមួយឈ្មោះ វីអូឌី ថាបានផ្សព្វផ្សាយព័ត៌មានបង្កឱ្យមានការភ័ន្តច្រឡំជុំវិញការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩។ ការបន្ទោសនេះ បានធ្វើក្នុងដំណើរមួយរបស់លោកស្រីចុះពិនិត្យការចាក់វ៉ាក់សាំងក្នុងមណ្ឌលសុខភាពមួយនៅក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់កាលពីម្សិលមិញ។

កម្ពុជាក៏ដូចជាប្រទេសនានានៅក្នុងពិភពលោកកំពុងជម្រុញការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីការបង្កាសុវត្ថិភាពជូនប្រ ជាពលរដ្ឋប៉ុន្តែលោកស្រីរដ្ឋលេខាធិការ ឱ​ វណ្ឌឌីន បានថ្លែងថាចម្លែកតែវិទ្យុវីអូឌីតែមួយនេះ បែរជាផ្សាយបង្កការសង្ស័យ ជុំវិញការចាក់វ៉ាក់សាំងដូសទី៣ក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋនោះទៅវិញ។

ប្រសាសន៍រិះគន់របស់ដល់វិទ្យុវីអូឌីនេះ បានទន្ទឹមនឹងសេចក្តីអំពាវនាវមួយរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង សារលិខិតផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិក្នុងទិវាជំមួប១៤មករាដែលឆ្នាំ២០២២នេះ បានខកខានដោយសារ តែវិបត្តិឆ្លងកូវីដ-១៩។

សម្តេចបានអំពាវនាវអ្នកសារព័ត៌មានត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មាន ក្លែងក្លាយទាំងនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ, ប៉ុន្តែការផ្សាយរបស់វិទ្យុវីអូឌីពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងបង្កការភ័ន្ត ច្រឡំដល់សាធារណជននេះ ត្រូវគេចាត់ទុកថា បានចូលរួមចំណែកក្នុងសេចក្តីអំពាវនាវនោះឡើយ។ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា ការផ្សាយរបស់វិទ្យុវីអូឌីជុំវិញការផ្សាយរឿងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដែលរាជ រដ្ឋា ភិបាលបានប្រឹងប្រែងកន្លងមកនេះ គឺជាការផ្សាយមិនទាន់បានត្រឹមត្រូវនោះ។

លោកស្រី ឱ វណ្ណឌីន បានអំពាវនាវអ្នកសារព័ត៌មានទាំឡាយថា សូមពិនិត្យភាពច្បាស់លាស់និងត្រឹមត្រូវនៃព័ត៌មាន របស់ខ្លួនឱ្យរួច រាល់សិន មុននឹងបញ្ចេញព័ត៌មាននោះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។

- Advertisement -spot_img
- Advertisement -spot_img
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ព័ត៌មានជាប់ទាក់ទង

- Advertisement -spot_img

របាយការណ៍វិភាគ

ព័ត៌មានថ្មី

spot_img

ព័ត៌មានពេញនិយម