កម្ពុជារកឃើញឆ្លងវីរុសអូមីក្រុងក្នុងសហគមន៍៤ករណីថែមទៀត (Video Inside)

កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងក្នុងសហគមន៍ចំនួន៤នាក់បន្ថែមទៀតនៅថ្ងៃនេះ ក្នុងចំណោមអ្នក ឆ្លងថ្មីមានសរុបចំនួន១០នាក់។ តួលេខឆ្លងថ្មីចំនួន១០នាក់នៅថ្ងៃសុក្រនេះ គឹជាតួលេខថយចុះ២៤ករណី បើប្រៀប ធៀបនឹងម្សិលមិញ។ ការឆ្លងថ្មី១០ករណីថ្ងៃនេះ គឺជាវីរុសបំប្លែងថ្មីអូមីក្រុងទាំងអស់ក្នុងនោះ ៤ករណីជាការឆ្លងក្នុងសហ គមន៍, ចំណែក៦ករណីទៀតជាការនាំចូលមកពីក្រៅប្រទេស។ តូលេខនៃវីរុសអូមីក្រុងដែលបានរកឃើញសរុបក្នុង ប្រទេសកម្ពុជា បានកើនដល់២៨៧ករណីហើយ ក្នុងនោះ៣២ករណី គឺជាការឆ្លងក្នុងសហគមន៍។

កម្ពុជានៅសុក្រថ្ងៃនេះ មិនមានករណីស្លាប់ ដោយជម្ងឺកូវីដ១៩ឡើយ ដែលការចៀសផុតពីការបាត់បង់ជីវិតនេះ បាន បន្តជាប់គ្នារយៈពេល១០ថ្ងៃហើយ។ កម្ពុជាគិតត្រឹមថ្ងៃទី១៤ខែមករាឆ្នាំ២០២២, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំង ប្រទេសមានចំនួន១២ម៉ឺន៧២៨ ករណី, ការព្យាបាលជាសះស្បើយមានចំនួន១១ម៉ឺន៧ពាន់៧២នាក់រួមទាំងការព្យា បាលជាសះស្បើយថ្ងៃនេះចំនួន១៥នាក់ថែមទៀត, ចំណែកការស្លាប់នៅមានតូលេខ ៣ពាន់ ១៥នាក់ ជាដដែល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner