គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបង្ក្រាប «មជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល» (Video Inside)

«មជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល» ក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញ ត្រូវបានគេបង្ក្រាបដោយសារតែមានមនុស្សរង គ្រោះក្នុងការកែសម្ផស្ស។

សេចក្តីប្រកាសព័ត៌មានមួយរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បាន សរសេរថា មានពាក្យបណ្តឹងរបស់ក្រុមជនរងគ្រោះចំពោះ  «មជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល»  ដែលបានកែសម្ផស្ស របស់ពួកគេ មិនមានគុណភាព និងអាចប៉ះពាល់ដល់អាយុជីវិតទៀត ខណៈទីតាំងបើកអាជីវកម្មមជ្ឈមណ្ឌលនេះក៏មិន មានច្បាប់ទម្លាប់ត្រឹមត្រូវផងដែរ។

សមត្ថកិច្ចបានថ្លែងថាគ្រូពេទ្យ៤រូបដែលជាជនជាតិចិនត្រូវបានគេឃាត់ខ្លួន​និងបាន បញ្ជូនទៅតុលាការ។ គ្រូពេទ្យទាំងនេះ គឺជាគ្រូពេទ្យដែលមិនមានការបញ្ជាក់ទទួលស្គាល់ពីក្រសួងសុខាភិបាលឡើយ។ សមត្ថកិច្ចបានថ្លែងថាគេកំពុងបន្តស្រាវជ្រាវដើម្បីស្វែងរកចាប់មនុស្សពាក់ព័ន្ធដទៃទៀត ដើម្បីការផ្តន្ទាទោសតាមច្បាប់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner