ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣០៥,២៦៦នាក់ (គិតត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២)

ភ្នំពេញ៖ គិតត្រឹមយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៣០៥,២៦៦នាក់។

ក្នុងនោះរួមមាន៖

១. ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,១៧៤,៣៥៣នាក់

២. ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨១៤,០៤៦នាក់

៣. ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០០៣,០៤៦នាក់

៤. អាយុ៥ឆ្នាំ ៣១៣,៨២១នាក់

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner