ឆេះផ្ទះអស់៤ខ្នងនៅខណ្ឌដូនពេញ ព្រោះតែបុរសម្នាក់ដុតផ្ទះខ្លួនឯងចោលរាលដាលដល់ផ្ទះអ្នកជិតខាង

ភ្នំពេញ៖ មានករណីគ្រោះអគ្គិភ័យមួយបានកេីតឡេីង ដោយសារតែការដុតផ្ទះខ្លួនឯងបង្ករជាអគ្គិភ័យឆាបឆេះផ្ទះបាយ នាវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះលេខ៧២ ភូមិ២១ ក្រុម២៥៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញផ្ទះចំនួន ៤ខ្នង និងសម្ភារៈអស់ទាំងស្រុង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ លៀង ទិនធី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ជាងសំណង់ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការ ដុតផ្ទះបង្ករជាអគ្គិភ័យ ។ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះ ឈេីលេីថ្មក្រោម ទំហំ ៤ម៉ែត្រ x ៨ម៉ែត្រ ខូចខាតចំនួន ៤ខ្នង និងសម្ភារៈអស់ទាំងស្រុង។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យេីងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ២១គ្រឿង ប្រើប្រាស់ទឹក អស់ ២១ឡាន ស្មេីរនឹង ៨៤ម៉ែត្រគូប , រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីរនឹង ៦ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ចំនួន ៦គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីរនឹង ៦ម៉ែត្រគូប ។ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យេីងបា នគ្រប់គ្រងទាំងស្រុង នៅវេលាម៉ោង ១២និង២០នាទីយប់រំលង អាធ្រាត្រ ៕ ដោយ៖ ជីម ភារ៉ា

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner