ឃុំព្រងិល រៀបចំសន្និបាតបូកសរុបសមិទ្ធិផលនៃការអនុវត្តគោលនយោបាយគណបក្សរយៈពេល ៥ឆ្នាំ (២០១៧-២០២២)និងផែនការអភិវឌ្ឍន៍ឃុំ(២០២២-២០២៧)

ខេត្តពោធិ៍សាត់ ៖ គណបក្សប្រជាជនកម្ពុជា ឃុំព្រងិលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃសៅរ៍១៣កើត ខែបុស្សឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានរៀបចំសន្និបាតបូកសរុបសមិទ្ធិផលនៃការអនុវត្តគោលនយោបាយគណបក្សរយៈពេល ៥ឆ្នាំ (២០១៧-២០២២)និងផែនការអភិវឌ្ឍន៍ឃុំ(២០២២-២០២៧) ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណៈ អចិន្ត្រៃយ៍ និង ឯកឧត្តម ផង់ សារិន សមាជិកទី២ អាជ្ញាធរអគ្គិសនីកម្ពុជា អនុប្រធានក្រុមការងារចុះជួយស្រុកភ្នំក្រវាញនិងជាប្រធានក្រុមការងារចុះជួយឃុំព្រងិល នៅស្នាក់ការគណៈបក្សឃុំ។

នៅក្នុងឱកាសនោះក៏មាការចូលរួមពីលោក លោកស្រីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុកព្រមទាំងសាខា អនុសាខាបក្សឃុំ ភូមិនិងអង្គភាពជុំវិញឃុំចំនួន៦៦នាក់ក្នុងនោះស្រី១៧នាក់។

សូមបញ្ជាក់ថា បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំព្រងិលចំនួន ១៦នាក់ក្នុងនោះពេញសិទ្ធិ ៧នាក់ ។ សូមរំលឹកថានៅស្រុកភ្នំក្រវាញបានប្រារព្ធសន្និបាតទាំង៧ឃុំនារសៀលថ្ងៃទី១៥ខែមករាឆ្នាំ២០២២ក្នុងពេលតែមួយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner