ឯកឧត្តម សុឹម ស៊ូយុង អះអាងថា ការប្រកួតខ្លែងឯកខ្មែរ រៀបចំឡើងដើម្បីអភិរក្ស និងលើកកម្ពស់ខ្លែងឯកខ្មែរ

ការប្រកួតកីឡាខ្លែងឯក ដែលរៀបចំដោយ ឯកឧត្តម សុឹម ស៊ូយុង ឆ្នាំ២០២២នេះ មានខ្លែងចូលរួមរហូតដល់៣០ កើនឡើងទ្វេរដងបើធៀបកាលពីឆ្នាំ២០២១កន្លងទៅ ។


ឯកឧត្តម សុឹម ស៊ូយុង បានលើកឡើងថា ការរៀបចំប្រកួតកីឡាខ្លែងឯកខ្មែរនេះ ធ្វើឡើង ក្នុងគោលបំណងបង្កើតក្តីសប្បាយរីករាយ ពិសេសបំផុសអោយយុវជនជំនាន់ក្រោយបានស្គាល់ និងចូលរួមថែរក្សាកេរ្តិ៍តំណែលជូនតា ដែលបន្សល់ទុកតាំងពីបុរាណកាល អោយរួមគ្នាជួយអភិរក្ស ។

ឯកឧត្តម បញ្ជាក់ទៀតថា ការរៀបចំលើកទី២នេះ មានខ្លែងឯកចូលរួមច្រើនរហូតចំនួន៣០ ធ្វើការប្រកួតប្រជែងកីឡាអត្តសញ្ញាណខ្មែរមួយនេះ ដោយអ្នកខ្លះបានធ្វើដំណើរឆ្លងខេត្តមកចូលរួមដោយទឹកមុខសប្បាយរីករាយ ក្នុងន័យអភិរក្ស និងអភិវឌ្ឍន៍កីឡាអត្តសញ្ញាណមួយនេះ ។ ឯកឧត្តម អះអាងទៀតថា ការប្រកួតនេះ នឹងធ្វើការផ្តល់ឪកាសអោយអ្នកជាប់ជ័យលាភីក្លាយជាកីឡាតំណាងឲ្យក្លិប របស់លោកចូលរួមការប្រកួតថ្នាក់ជាតិ ពិសេសទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនដៃគូផងដែរ ។


ឯកឧត្តម សុឹម ស៊ូយុង តំណាងឲ្យក្រុមគណៈកម្មការរៀបចំការប្រកួតកីឡាខ្លែងឯក ក៏បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះក្រុមហ៊ុន M S A ដែលបានគាំទ្រឧបត្ថម្ភទាំងថវិកា សម្ភារសម្រាប់កីឡាករចូលរួម ទាំងអ្នកឈ្នះជ័យលាភី និងមិនឈ្នះ ។


សូមរំលឹកថា កីឡាខ្លែងឯក បានបង្កើតឡើងក្នុងសម័យអ្នកប្រាជ្ញធនជ័យ ហើយកីឡាមួយប្រភេទនេះ គឺប្រជាកសិករតែងតែធ្វើការប្រកួតប្រជែងគ្នានារដូវប្រាំង បន្ទាប់ពីច្រូតកាត់ប្រមូលផលស្រូវរួចរាល់ ។
សូមបញ្ជាក់ថា ចំពោះលទ្ធផលវិញ ខ្លែងឯក លេខ១៧ ដណ្តើមបានចំណាត់លេខ១ លេខ២ ខ្លែងឯកពាក់ស្លាកលេខ១៥ លេខ៣ ខ្លែងឯកពាក់ស្លាកលេខ១០ និងខ្លែងឯកលេខ១៦ ចំណាត់ថ្នាក់លេខ៤ និងខ្លែងឯកពាក់ស្លាកលេខ៣ ទទួលបានចំណាត់ថ្នាក់លេខ៥ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner