ស្ថានីយផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្ទឹងត្រែង គ្រោងនឹងបើកដំណើរឲ្យ ប្រើប្រាស់ នៅពេលឆាប់ៗខាងមុខនេះ ខណៈការសាងសង់បាន ៩៨ភាគរយហើយ

ស្ថានីយផ្គត់ផ្គង់ទឹកស្អាតត្រៀម នឹងផ្តល់សេវាផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅពេលឆាប់ៗខាងមុខដ៏ខ្លីនេះហើយ ។ នេះបើតាមការមានប្រសាសន៍ឲ្យដឹង របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៦ មករា ២០២២ នៅស្ថានីយទឹកស្អាត ស្ថិតក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។

នាឱកាសចុះពិនិត្យសមិទ្ធិផលស្ថានីយទឹកស្អាតនោះផងដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រសាសន៍ថា៖ នេះជាសមិទ្ធិផលថ្មីមួយទៀត ផ្នែកផ្គត់ផ្គង់ទឹកស្អាត ដែលមានទំហំធំជាងគេនៅខេត្តភូមិភាគឦសាន ដែលបានស្ថាបនាឡើងក្រោមកិច្ចសហការជាមួយដៃគូវិនិយោគ និងបានប្រើប្រាស់ហិរញ្ញប្បទានឥណទានរបស់        ធនាគាអភិវឌ្ឍអាស៊ីហៅកាត់ថា ADB ធ្វើឲ្យសម្រេចផែនការឆ្នាំ២០២៥ អនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិ    បាល ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានប្រសាសន៍បន្ថែមថា  ស្ថានីយទឹកស្អាតនេះផងដែរ ខាងមន្ត្រីជំនាញបាននឹងកំពុងរៀបចំពន្លឿនការតបណ្តញទឹកចូលផ្ទះប្រជាពលរដ្ឋឲ្យបានរួចរាល់ឆាប់ៗនេះហើយ ទើបបើកសម្ពោធប្រើប្រាស់ជាផ្លូវការ ។ ឯកឧត្ដម បានបញ្ជាក់ថា ស្ថានីយផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តស្ទឹងត្រែង នឹងបើកសម្ពោធឲ្យប្រើប្រាស់នៅមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរយើងខាងមុខនេះ ។

លោក ចាន់ ប៊ុនគង់ ប្រធានរដ្ឋាករទឹកខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ដើម្បីអនុវត្តឲ្យបានទាន់ពេលវេលា ឆ្លើយតបតាមតម្រូវការចាំបាច់នេះ ក្រុមការងារផ្នែករដ្ឋាករទឹក និងបង្កើនការពន្លឿនផ្នែកតបណ្តាញជូនអតិថិជនទាំងចាស់ និងថ្មី ឲ្យបានទាន់ពេល នៅក្នុងដំណាច់ខែកុម្ភៈខាងមុខនេះ តែក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ មកបំពេញពាក្យស្នើសុំឲ្យបានរួសរាន់គ្រប់គ្នា ដើម្បីងាយស្រួលដល់ក្រុមការងារ ស្គាល់ទីតាំងឲ្យបានច្បាស់ នឹងចុះទៅតបណ្តាញថ្មីជូនបាន   គ្រប់ៗគ្នា ។

សូមបញ្ជាក់ថា ស្ថានីយទឹកស្អាតដ៏ធំមួយនេះ បានសាងសង់ឡើងនៅលើផ្ទៃដីទំហំជាង១៧.០០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់ព្រះបាទ ក្រុង.ខេត្តស្ទឹងត្រែង  ដោយបានស្ថាបនាឡើង ក្រោមកិច្ចសហការជាមួយដៃគូវិនិយោគ និងបានប្រើប្រាស់នូវហិរញ្ញប្បទាន ឥណទានរបស់ធនាគាអភិវឌ្ឍន៍អាស៊ីនដែលហៅកាត់ថា(ADB) ហើយនៅថ្ងៃអនាគត អាចចែកចាយ និងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់បានទូទាំងខេត្តបពីព្រោះទីតាំងស្ថានីយនេះមាន រយៈកម្ពស់រហូតទៅដល់៥៥ម៉ែត្រផងដែរ ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner