វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងដាក់ពង្រាយកងទ័ពបន្ថែមនៅក្បែរព្រំដែនអ៊ុយក្រែន ស្របពេលមានសម្ពាធពីអង្គការណាតូ

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីតទ្រី ផេស្កូវ បញ្ជាក់ថា ប្រទេសរុស្ស៊ីនឹងដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់ខ្លួននៅជិតព្រំដែនអ៊ុយក្រែន ដោយសារតែភាពតានតឹងជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបាននិយាយដូច្នេះថា យើងយល់ថា វាចាំបាច់ក្នុងការរក្សាកងទ័ពទាំងនោះ ដោយសារស្ថានភាពតានតឹងខ្លាំង និងបរិយាកាសមិនអំណោយផល។ លោកបន្តថា ណាតូមានការស្ទាក់ស្ទើរក្នុងការសន្យាថា ខ្លួននឹងមិនផ្តល់សមាជិកភាពអ៊ុយក្រែន ឬដាក់ពង្រាយអាវុធវាយលុកនៅលើទឹកដីអ៊ុយក្រែនដែលជាផ្នែកនៃបន្ទាត់ក្រហមរបស់រុស្ស៊ីនោះទេ។ ជុំវិញបញ្ហានេះ រុស្ស៊ីត្រូវចាត់វិធានការប្រុងប្រយ័ត្នដើម្បីឆ្លើយតបទៅនឹងការកសាងកម្លាំងយោធារបស់ណាតូ ក៏ដូចជាសមយុទ្ធ និងការហោះហើរជាញឹកញាប់នៃយន្តហោះចម្បាំង និងយន្តហោះឈ្លបយកការណ៍នៅជិតព្រំដែនរុស្ស៊ី។

លោក ផេស្កូវ បានសង្កត់ធ្ងន់ទៀតថា ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីមិនពិចារណាលើសកម្មភាពយោធានោះទេ បើទោះបីជាការចរចាជាមួយសហរដ្ឋអាមេរិក និងអង្គការណាតូលើការធានាសន្តិសុខត្រូវបរាជ័យក៏ដោយ ហើយថា រុស្ស៊ី​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចាត់​វិធានការ​តបត​វិញ ប្រសិន​បើ​ភាគី​ទាំង​ពីរ​មិន​អាច​ឈាន​ដល់​ការ​ឯកភាព​គ្នា​នោះ​៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner