ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងសេចក្តីប៉ងប្រាថ្នារបស់អ្នកនឹងទទួលបានជោគជ័យ។ ថ្ងៃនេះមានអំណោយផលសម្រាប់ការងារទាក់ទងនឹងលុយកាក់ ដូច្នេះការបង្កើតមុខរបរថ្មី ការបណ្តាក់ទុននឹងទទួលបានភាពរីកចម្រើនលូតលាស់ណាស់។ លោកអ្នកអាចនឹងជួបបញ្ហាខ្លះនៅរវាងពេលព្រឹក ដូចនេះសូមព្យាយាមដោះស្រាយឲ្យទាន់វេលា។ ចាប់ពីពេលថ្ងៃ រហូតដល់ពេលល្ងាចអ្នកនឹងមិនអាចជួបនូវបញ្ហាសោះឡើយ។ ថ្ងៃនេះអ្នកក៏រំពឹងថានឹងទទួលបានដំណឹងទាក់ទងនឹងបេសកកម្មផ្លូវឆ្ងាយផង​ ដូច្នេះសូមរៀបចំទុកជាមុនឲ្យបានរួចរាល់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។​ កុំខ្លាចក្នុងការវិនិយោគលុយកាក់ នៅក្នុងអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែត្រូវយកចិត្តទុកដាក់ធ្វើការងារ ឬសម្រេចចិត្តឲ្យបានសមហេតុផល។ រាល់បញ្ហា ឬសូម្បីតែភាពរេអាក់រអួលនានាត្រូវតែដោះស្រាយឲ្យបានឆាប់ ជៀសវាងការទុកចោលមិនយកចិត្តទុកដាក់។ រាសីថ្ងៃនេះ សូមឲ្យអ្នកកុំចុះចាញ់នឹងភាពអស់សង្ឃឹមនបើទោះបីជាជួបស្ថានភាពយ៉ាងណាក្តី ពីព្រោះក្នុងរយពេលជាមួយគ្នាអ្នកនឹងទទួលបានលាភសំណាង​យ៉ាងពេញលេញ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលបំផុតសម្រាប់ការងារច្នៃប្រឌិត។ លោកអ្នកក៏អាចមានលទ្ធភាពគ្រប់គ្រង ដឹកនាំការងារធំដុំទាំងឡាយបានដោយងាយស្រួល ពីព្រោះពាក្យសំដី និងអាកប្បកិរិយារបស់អ្នកអាចយកឈ្នះចិត្តមនុស្សបាន។ សូមលោកអ្នកកុំស្ទាក់ស្ទើរក្នុងការស្រមៃដែលប្រកបដោយមហិច្ចតា ពីព្រោះគ្មានអ្វីដែលនឹងមកបង្អាក់ជំហានរបស់អ្នកទេ។ ដោយឡែក ប្រសិនបើអ្នកមានបំណងចាកចេញទៅឆ្ងាយ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ប្រសិនបើអាចផ្អាកបានគួរតែផ្អាកការធ្វើដំណើរផ្លូវឆ្ងាយ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរខ្លាំងណាស់។​ មនុស្សម្នានៅជុំវិញខ្លួនស្រលាញ់រាប់អាន និងជួយយកអាសារអ្នកខ្លាំងណាស់ ដូច្នេះមិនមានអ្វីគួរឲ្យបារម្ភចំពោះបញ្ហាតូចតាចដែលអាចនឹងកើតឡើងនោះទេ។ លោកអ្នករំពឹងថានឹងអាចទទួលបានលាភសំណាងដែលនាំមកឲ្យដោយមនុស្សនៅឆ្ងាយ ផ្ទុយភេទ ហេតុដូច្នេះសូមរក្សាអាកប្បកិរិយា និងពិនិត្យវាយតម្លៃស្ថានភាពដែលបានកើតឡើងចំពោះអ្នក។ ក្រៅពីនេះ សូមរក្សាចិត្តកុំឲ្យទទួលឥទ្ធិពលពីខាងក្រៅដោយងាយ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនឹងអាចសម្រេចផលជាទីគាប់ចិត្ត។ ប្រសិនបើជាអ្នកដែលរកស៊ីទាក់ទងនឹងការលក់ចេញ ទិញចូលអចលនទ្រព្យនឹងទទួលបានផលចំណេញច្រើនជាងសព្វដង។ សំណាង និងឳកាសនានាមានច្រើន ប៉ុន្តែវាចាំបាច់ដែរ ដែលលោកអ្នកត្រូវចាកចេញទៅខាងក្រៅ ដើម្បីទទួលបានលាភសំណាងទាំងនោះ។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ បណ្តាក់ទុន ចរចាការងារធំតូចនឹងទទួលបានជោគជ័យទាំងអស់។ ក្នុងនោះលាភសំណាងរបស់អ្នកច្រើនតែនឹងនាំមកឲ្យដោយមនុស្សដែលនៅឆ្ងាយ ដូច្នេះទំនាក់ទំនងចាស់ថ្មីមានប្រយោជន៍ជានិច្ច។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​  រាសីរបស់អ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកកុំបោះបង់ផែនការរបស់អ្នកក្នុងការស្វែងរកការងារថ្មី ឬផ្លាស់ប្តូរវិសាលភាពនៃសកម្មភាព ពីព្រោះការងារដែលអ្នកកំពុងអនុវត្តអាចនឹងផ្តល់ផលប្រយោជន៍ ឬភាពជោគជ័យចំពោះអ្នក។ ថ្ងៃនេះលោកអ្នកអាចប្រឈមនឹងបញ្ហាតិចតួច ប៉ុន្តែប្រសិនបើអ្នកដោះស្រាយបញ្ហានេះដោយភាពម៉ត់ចត់ និងទទួលខុសត្រូវបានល្អ នោះភាពជោគជ័យនឹងទទួលបានយ៉ាងងាយស្រួល។ សូមលោកអ្នកកុំរស់នៅដោយភាពអវិជ្ជមានដាច់ខាត បើទោះបីជាក្នុងជាស្ថានភាពតានតឹងយ៉ាណាក៏ដោយ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងពេលនេះល្អជាមធ្យម។ អាជីពការងារនានាដំណើរការទៅជាធម្មតា។ ថ្ងៃនេះវាពេលវេលាល្អក្នុងការចរចា និងដោះស្រាយបញ្ហានានា។ លោកអ្នកគួរតែសុំជំនួយប្រសិនបើមិនអាចរកវិធីសាស្រ្ត ឬច្រកចេញបានល្អ ហើយធ្វើយ៉ាងណាមិនឲ្យប្រថុយប្រថាននឹងស្ថានការណ៍មិនច្បាស់លាស់ណាមួយឡើយ។ ប្រសិនបើអ្នកធ្លាក់ខ្លួនទៅក្នុងបញ្ហា គឺពិបាករកមធ្យោបាយដោះស្រាយខ្លាំងណាស់។ ដោយឡែក ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរកន្លែងការងារ ឬធ្វើដំណើរបេសកកម្មប្រកបដោយភាពជោគជ័យក្នុងថ្ងៃនេះ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងៃនេះផ្តល់នូវលទ្ធភាពសម្រេចការងារដោយជោគជ័យក្នុងរយពេលដ៏ខ្លី។ លោកអ្នកអាចពិភាក្សា ចរចា និងដោះស្រាយរឿងរ៉ាវនានាដោយងាយស្រួល ក្នុងនោះជម្លោះចាស់ដែលមិនរំពឹងថាអាចដោះស្រាយ ក៏នឹងអាចដោះស្រាយបានដែរ។ សូមលោកអ្នកចាកចេញនពីស្ថានភាពបច្ចុប្បន្នដែលអវិជ្ជមានទាំងឡាយ ពីព្រោះអ្នកមានលទ្ធភាពកែប្រែស្ថានភាពការងារឲ្យកាន់តែល្អប្រសើរ ឬចាប់យកកាសថ្មីនៅខាងក្រៅ។ ផ្ទុយទៅវិញ សូមរក្សាភាពស្ងៀមស្ងាត់ សំឡឹងមើលស្ថានភាពប្រែប្រួល។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរដំណើរការទៅដោយរលូន។ ក្នុងពេលនេះគួរតែរក្សាស្ថានភាពនានាឲ្យនៅដដែលសិន។ ការបណ្តាក់ទុន ផ្លាស់ប្តូរកន្លែងការងារ និងការប្រឈមទៅនឹងបរិស្ថានខាងក្រៅ អាចផ្តល់នូវការលំបាកច្រើនជាងរក្សាភាពស្ងប់ស្ងៀម ហើយបំពេញការងារនៅមួយកន្លែង។ បញ្ហារបស់លោកអ្នកច្រើនតែទាក់ទងជាមួយទឹកចិត្ត។ គួរធ្វើយ៉ាងណាថ្លឹងថ្លែងអារម្មណ៍ សូម្បីតែការអាណិតអាសូររបស់អ្នកក៏ដោយ មិនគួរឲ្យអារម្មណ៍មានឥទ្ធិពលលើស្ថានភាពពិត និងត្រឹមត្រូវចំពោះការងារនោះទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។​ កិច្ចការងារ និងអាជីវកម្មទទួលបានការគាំទ្រច្រើនពីមនុស្សនៅជុំវិញខ្លួន។ លោកអ្នករំពឹងថានឹងទទួលបានលាភសំណាង ដែលភាគច្រើនជាសម្ភារៈនៅរវាងចុងបញ្ចប់ការងារល្ងាចនេះ។ ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរបរិបទការងារ នឹងទទួលបានជោគជ័យ ហេតុដូច្នេះគ្មានហេតុផលដែលត្រូវទ្រាំបន្តទៀតទេ។ ក្រៅពីនេះ សូមប្រកាន់គំនិតសុទិដ្ឋិនិយម អនុគ្រោះ និងរស់នៅដោយការប្រុងប្រយ័ត្នខ្ពស់។ ការនិយាយពិភាក្សារឿងប្រយោជន៍ត្រូវហាមប្រាមដាច់ខាត។ ​ដោយឡែក សូមពិនិត្យរាល់ឯកសារសំខាន់មុននឹងធ្វើកិច្ចព្រមព្រៀង។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មហាក់ជួបប្រទះនឹងស្ថានភាពលំបាក។ កំហុសអាចនឹងកើតឡើងដោយងាយស្រួល ដូចនេះសម្រាប់លោកអ្នកធ្វើការងារទាក់ទងនឹងការចុះហត្ថលេខា ការសម្រេចិត្តគួរតែយកចិត្តទុកដាក់ ហើយពិនិត្យពិច័យឲ្យបានវែងឆ្ងាយ។ ក្រៅពីនេះសូមលោកអ្នករក្សាគំលាតពីការចរចា ឬការប្រជុំពិភាក្សាសិន ពីព្រោះបំណងរបស់អ្នកមិនអាចទទួលបានការទទួលស្គាល់នោះទេ។ ផ្ទុយទៅវិញ​ សូមព្យាយាមកែប្រែស្ថានការណ៍នេះដោយសុំជំនួយពីមនុស្សនៅក្បែរខ្លួន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះក្នុងថ្ងៃនេះ។  កិច្ចការងាររបស់អ្នកអាចនឹងជួបបញ្ហាប្រទាក់ក្រឡាច្រើន ដូច្នេះភាពជោគជ័យធំដុំមិនទាន់អាចទទួលបាននៅពេលនេះទេ។ សូមលោកអ្នកព្យាយាមធ្វើទំនាក់ទំនង ផ្សព្វផ្សាយពាណិជ្ជកម្ម និងតាំងបង្ហាញទិន្នផលការងាររបស់អ្នកចំពោះមនុស្សនៅក្នុងកន្លែងការងារ ឬចំពោះដៃគូពាណិជ្ជកម្ម។ កុំមានការភ័យខ្លាច ការលំបាកនឹងអាចដោះស្រាយបាននៅចុងបញ្ចប់នៃការងារថ្ងៃនេះ។ ថ្ងៃនេះកិច្ចសហការមានលទ្ធផលល្អប្រសើរជាងការធ្វើការដោយដោយឯកឯង។ ក្រៅពីនេះលោកអ្នកនៅតែមានលទ្ធភាពដើម្បកែប្រែស្ថានការប្រសិនបើអ្នកព្យាយាមយល់ពីវា។

ចំណាំ៖

ឆ្នាំទាំង៥ ខាល ​រោង​ មមែ​ វក ចរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាង និងការអភិវឌ្ឍន៍ក្នុងការងារស្ថានភាពល្អ និងស្ថិតស្ថេរណាស់។  

ឆ្នាំទាំង៥​ ឆ្លូវ ថោះ ម្សាញ់​ មមី រកា រាសីល្អមធ្យម។

ឆ្នាំទាំង២ ជូត កុរ រាសីស្រុតចុះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner