ខេត្តកំពង់ឆ្នាំងប្រកាសសមាសភាពក្រុមយុវជនគណបក្សប្រជាជនកម្ពុជាសម្រាប់ការបន្តវេន (Video Inside)

ខេត្តកំពង់ឆ្នាំងបានប្រកាសសមាសភាពក្រុមការងារយុវជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដែលពិធីនេះ បានអញ្ជើញចូលរួមជាអធិបតីភាពដោយប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហ៊ុន ម៉ា ណែត ។

លោក ហ៊ុន ម៉ាណែត គឺជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាបេក្ខជនឈរ ឈ្មោះជានាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់អនាគត។ ក្នុងពិធីប្រកាសសមាសភាពកាលពីថ្ងៃ ទី១៥មករាឆ្នាំ២០២២, លោក ហ៊ុន ម៉ាណែត បានថ្លែងថាយុវជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវមាន ជំហររឹងមាំក្នុងការតំកល់ផលប្រយោជន៍ជាតិជាធំ, ពង្រឹងការឯកភាពផ្ទៃក្នុង ព្រមទាំងបង្កើនការយល់ដឹងឱ្យ បាន ច្បាស់លាស់នូវរបត់នៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោក ដើម្បីធានាបាននូវការថែរក្សា ការពារ សុខសន្តិភាព នៅលើទឹកដីកម្ពុជានាពេលបច្ចុប្បន្ន។

លោក ហ៊ុន ម៉ាណែត បានថ្លែងរំលឹកថា គណៈបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ រួមជា មួយថ្នាក់ដឹកនាំសមាជិក សមាជិកា បានស្រោចស្រង់ជីវិតរបស់ ពលរដ្ឋកម្ពុជា បានចំនួន បីដងធំៗរួចមកហើយ រួមមានទីមួយ ការរំដោះប្រជាពលរដ្ឋចេញពីការសម្លាប់រង្គាលរបស់របបប៉ុលពត ទីពីរ ការជួយ ពលរដ្ឋឱ្យចាក ចេញពីសង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខែ្មរ តាមរយៈការបង្កើតនូវនយោបាយឈ្នះ ឈ្នះ បញ្ចប់ សង្គ្រាមផ្ទៃក្នុងទូ ទាំងប្រទេស ដោយនាំមកនូវសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស និងទីបី ការយក ឈ្នះ លើសមរភូមិ កូវីដ-១៩។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងចំណុចនេះថា សម្តេចតេជោ បានធ្វើការសម្រចចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវ តាមរយៈការពិចារណា វិនិច្ឆ័យ និងសម្រេចអារកាត់រហ័ស ទាន់ពេលវេលា ទាំងក្នុងការទិញវ៉ាក់សាំង និងការចំណាយថវិកាព្យាបាលប្រជាពលរដ្ឋ រហូតបង្កលក្ខណៈឱ្យមានការបើកដំណើការប្រទេសឡើង វិញលើគ្រប់វិស័យ ព្រមទាំងបន្តស្រោចស្រពការចាក់វ៉ាក់សាំង ដូសជំរុញទីបី និងទីបួន ដើម្បីធានាការពារអាយុ ជីវិតប្រជាពលរដ្ឋចេញរួចផុតពីជំងឺដ៏កាច សាហាវនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner