ខេត្តកំពង់ចាមប្រកាសសមាសភាពយុវជនបង្គោលបក្សចុះជួយស្រុកបាធាយ (Video Inside)

ខេត្តកំពង់ចាមបានប្រកាសសមាសភាពប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុក បាធាយនិងក្រុមយុវជនបន្តវេនសម្រាប់ជួយស្រុកបាធាយខណៈការដំណើរការបោះឆ្នោតឃុំសង្កាត់និងការ បោះឆ្នោតសកលកាន់តែរំកិលមកបន្តិចម្តងៗ។

ពិធីប្រកាសសមាសភាពយុវជនបង្គោលរបស់គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបាធាយ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦មករាឆ្នាំ២០២២ ក្រោមអធិបតីភាព ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ កណ្តាល លោក ហ៊ុន ម៉ាណែត។ សមាសភាពដែលបានប្រកាសក្នុងពិធីនោះ គឺលោក ហេង សួរ ដែលជាប្រ ធានក្រុមការងារជនបង្គោលយុវជន ថ្នាក់កណ្តាលចុះជួយស្រុកបាធាយ និងលោក ឡូញ សារ៉ូ ជាប្រធានក្រុម ការងារយុវជនស្រុកបាធាយ ខេត្តកំពង់ចាម។

លោក ហ៊ុន ម៉ាណែត បានថ្លែងដាស់តឿនដល់អ្នកចូលរួមដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវ មានមោទនភាពចំពោះគណបក្សប្រជាជនកម្ពុជា ពីព្រោះក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គណ បក្សប្រជាជនបាន ទី១ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបញ្ចប់ភ្លាមៗនូវការកាប់សម្លាប់ជីវិត ប្រជាជនខ្លួនឯងយ៉ាងរង្គាល នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ទី២ ក្រោយការផ្តួលរំលំរបបប៉ុលពតភ្លាម គណបក្ស បានខិតខំកសាងប្រទេសជាតិពីបាតដៃទទេ ពិសេសបានកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច និងកសិកម្ម ដោយ សង្រ្គោះប្រជាជនឱ្យរួចផុតពីគ្រោះទុរ្ភិក្ស និងការស្លាប់ដោយការខ្វះស្បៀងអាហារ។ ទី៣ បានសង្រ្គោះជីវិត ខ្មែរ ពីការច្បាំងសម្លាប់ខ្មែរគ្នាឯង តាមរយៈនយោបាយឈ្នះ-ឈ្នះ នាំមកនូវខុសសន្តិភាព១០០% ពាសពេញផ្ទៃ ប្រទេសនាចុងឆ្នាំ១៩៩៨។ និងទី៤ គណបក្សប្រជាជនកម្ពុជា បានជួយសង្រ្គោះជីវិតប្រជាជនពីការស្លាប់ដោយ សារជំងឺកូវីដ-១៩ ដ៏កាចសាហាវប្រចាំសតវត្សរ៍។

លោក ហ៊ុន ម៉ាណែត ក្នុងឱកាសប្រកាសសំណេះសំណាលនៅក្នុងពិធីប្រកាសសមាសភាព បានហៅអ្នកនយោ បាយមួយចំនួនថាជាអ្នកនយោបាយគ្មានគុណធម៌ និងគ្មានសុជីវធម៌ចំពោះប្រជាជន និងជាតិរបស់ខ្លួនឯង។ លោកថ្លែងថា អ្នកនយោបាយនោះក្នុងអំឡុងពេលដែលប្រទេសជាតិកំពុងមានការឆ្លងខ្លាំងនូវជម្ងឺកូវីដ-១៩ មិនត្រឹមតែមិនបានស្នើសុំឱ្យបរទេសឱ្យជួយផ្តល់វ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនខ្លួនឯងនោះទេ, ប៉ុន្តែ អ្នកនយោបាយនោះ បែរជាស្នើសុំឱ្យបរទេសផ្តាច់ជំនួយ ឬដាក់ទណ្ឌកម្មលើកម្ពុជាថែមទៀត ក្នុងគោលបំណង ធ្វើឱ្យ ប្រជាជនដែលកំពុងតែរងផលប៉ះពាល់ខ្លាំង ដោយសារកូវីដ-១៩ហើយនោះ កាន់តែរងផលប៉ះពាល់ បន្ថែមទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner