កម្ពុជារកឃើញឆ្លងវីរុសអូមីក្រុងក្នុងសហគមន៍១១ករណីថែមទៀត (Video Inside)

កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងក្នុងសហគមន៍ចំនួន១១នាក់បន្ថែមទៀត ក្នុង ចំណោមអ្នកឆ្លងថ្មីអូមីក្រុងដែលមានសរុបចំនួន២៩នាក់។

តួលេខឆ្លងថ្មីចំនួន២៩នាក់នៅថ្ងៃច័ន្ទនេះ គឹជាតួលេខ កើនឡើង៦ករណី បើប្រៀបធៀបនឹងម្សិលមិញ។ នៅថ្ងៃនេះ ការឆ្លងនាំមកពីក្រៅប្រទេសមានចំនួន១៨ករណី។ តូលេខនៃវីរុសអូមីក្រុងដែលបានរកឃើញសរុបក្នុងប្រទេសកម្ពុជា បានកើនដល់៣៨៤ករណីហើយ ក្នុងនោះ ៧៥ករណី គឺជាការឆ្លងក្នុងសហគមន៍។ កម្ពុជានៅថ្ងៃច័ន្ទនេះ មិនមានករណីស្លាប់ ដោយជម្ងឺកូវីដ១៩ឡើយ ដែលការចៀសផុតពីការបាត់បង់ជីវិតនេះ បានបន្តជាប់គ្នារយៈពេល១៣ថ្ងៃហើយ។

កម្ពុជាគិតត្រឹមថ្ងៃទី១៧ខែមករាឆ្នាំ២០២២, ការឆ្លងជំងឺកូវីដ១៩សរុប ទូទាំងប្រទេសមានចំនួន១២ម៉ឺន៨២៥ករណី, ការព្យាបាលជាសះស្បើយមានចំនួន១១ម៉ឺន៧ពាន់១១៨ នាក់រួម ទាំងការព្យាបាលជាសះស្បើយថ្ងៃនេះចំនួន១៦នាក់ថែមទៀត, ចំណែកការស្លាប់នៅមានតួលេខ ៣ពាន់ ១៥ នាក់ ជាដដែល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner