អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៣៣១លាន៤១ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៥៦ម៉ឺននាក់ និងជាសះស្បើយ២៦៩លាន៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣៣១លាន៤១ម៉ឺន៨៩១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៥៦ម៉ឺន៣ពាន់៤៦៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៦៩លាន៥ម៉ឺន២ពាន់៧៣៨នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៦៧លាន៦៣ម៉ឺន១ពាន់១៩១នាក់ ស្លាប់ចំនួន៨៧ម៉ឺន៤ពាន់៣២១នាក់ និងជាសះស្បើយចំនួន៤៣លាន១៦ម៉ឺន៥ពាន់៦៦៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៧លាន៦០ម៉ឺន២ពាន់៨៣២នាក់ ស្លាប់៤៨ម៉ឺន៦ពាន់៧៨៤នាក់ និងជាសះស្បើយ៣៥លាន៣៧ម៉ឺន៨ពាន់៨៧២នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២៣លាន៨ពាន់៣ពាន់២៩៧នាក់ ស្លាប់ចំនួន៦២ម៉ឺន១ពាន់២៦១នាក់ និងជាសះស្បើយ២១លាន៧១ម៉ឺន៨៣១នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner