លោក ស៊ី ជីនពីង៖ ចិនអំពាវនាវឱ្យកសាងសេដ្ឋកិច្ចពិភពលោកបើកចំហដើម្បីបង្កើតពិភពលោកកាន់តែល្អប្រសើរឡើង នៅក្រោយវិបត្តកូវីដ-១៩

ប៉េកាំង៖ របាយការណ៍ហានិភ័យសកលរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានព្រមានថា ការជាប់គាំងសេដ្ឋកិច្ច គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតដែលនៅតែបន្តកើតមានដោយសារតែជំងឺរាតត្បាតកូវីដ១៩។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនកំពុងចាក់បញ្ចូលទំនុកចិត្តទៅក្នុងសេដ្ឋកិច្ចពិភពលោក ជាមួយនឹងទិន្នន័យផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដែលបង្ហាញថា សេដ្ឋកិច្ចរបស់ខ្លួនបានប្រកាសកំណើនប្រកបដោយស្ថិរភាពនៅឆ្នាំ 2021។

ដើម្បីលើកកម្ពស់វឌ្ឍនភាពប្រកបដោយស្ថិរភាព និងរឹងមាំនៅក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនោះ នៅក្នុងសុន្ទរកថាទៅកាន់មេដឹកនាំពិភពលោក តាមរយៈវេទិកាក្រុងដាវ៉ូសតាមអនឡាញ នៅថ្ងៃចន្ទនេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយថា បណ្តាប្រទេសនានាគួរតែស្វែងរកកត្តាជំរុញថ្មីនៃកំណើនសេដ្ឋកិច្ច របៀបថ្មីនៃជីវិតសង្គម និងផ្លូវថ្មីសម្រាប់ការផ្លាស់ប្តូរប្រជាជនទៅប្រជាជន។ លោក ស៊ី បាននិយាយដូច្នេះថា យើងគួរតែរុះរើរបាំង… មិនមែនជញ្ជាំងទេ… យើងគួរតែបើក មិនមែនបិទទេ។ យើងគួរតែស្វែងរកការធ្វើសមាហរណកម្ម មិនមែនការរុះរើទេ… នេះជាវិធីដើម្បីកសាងសេដ្ឋកិច្ចពិភពលោកបើកចំហ។ លោកបន្តថា បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗគួរតែមើលឃើញពិភពលោកជាសហគមន៍តែមួយ និងបង្កើនតម្លាភាពគោលនយោបាយ ប្រទេសអភិវឌ្ឍន៍ធំៗគួរតែអនុម័តគោលនយោបាយសេដ្ឋកិច្ចប្រកបដោយការទទួលខុសត្រូវ និងគ្រប់គ្រងការលេចធ្លាយគោលនយោបាយ ហើយស្ថាប័នសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិគួរតែដើរតួនាទីស្ថាបនារបស់ពួកគេ ដើម្បីការពារហានិភ័យជាប្រព័ន្ធ។ លោក ស៊ី ក៏បានគូសបញ្ជាក់ផងដែរអំពីការបង្កើតច្បាប់ដែលអាចទទួលយកបាន និងមានប្រសិទ្ធភាពជាទូទៅសម្រាប់បញ្ញាសិប្បនិមិត្ត និងសេដ្ឋកិច្ចឌីជីថល និងបង្កើតបរិយាកាសបើកចំហ យុត្តិធម៌ និងមិនរើសអើងសម្រាប់ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ទាក់ទងនឹងតួនាទី និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងអំឡុងពេលដំណើរការនេះ លោក ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកនឹងបន្តការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ រក្សាការប្តេជ្ញាចិត្តដើម្បីធ្វើកំណែទម្រង់ និងការបើកចំហរ ព្រមទាំងស្វាគមន៍រាល់ទុនគ្រប់ប្រភេទក្នុងការធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិន ដើម្បីដើរតួនាទីវិជ្ជមានក្នុងការអភិវឌ្ឍន៍ប្រទេស៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner