ឯកឧត្តម ចាយ បូរិន ដឹកនាំប្រតិភូយុវជនថ្នាក់កណ្តាលផ្នែកឃោសនាអប់រំ សួរសុខទុក្ខឯកឧត្តម ចាន់ វ៉ែន ដែលមានវ័យជរា ហើយមានជម្ងឺរ៉ាំរ៉ៃកំពុងសម្រាក ព្យាបាលនៅមន្ទីពេទ្យ

ភ្នំពេញ ៖ ប្រតិភូយុវជនថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជាផ្នែកឃោសនាអប់រំ ដឹកនាំដោយឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់ កណ្តាលតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណៈបក្សថ្នាក់កណ្តាល រួមជាមួយឯកឧត្តម កែវ ពិសិដ្ឋ . ឯកឧត្តម ហង្ស វិចិត្រ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ,លោកទួន យ៉ាត អនុប្រធានផ្នែក ឃោសនាអប់រំ បានអញ្ជើញសួរសុខទុក្ខ
និង នាំយកវត្ថុអនុស្សារីយ៏និងថវិការចំនួន៤លានរៀលរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតជូន ឯកឧត្តម ចាន់ វ៉ែន សមាជិកគណៈកម្មាធិការកណ្តាល គណៈបក្សប្រជាជនកម្ពុជានិងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ដែលមានវ័យជរា ហើយមានជម្ងឺរ៉ាំរ៉ៃកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យនៅព្រឹកថ្ងៃអង្គារ ១រោច ខែ បុស្សឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ត្រូវនឹងថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២២។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សសម្តេចអគ្គមហាពញាចក្រីហេង សំរិនប្រធានកត្តិយសគណបក្ស -សម្តេច លោកជំទាវ ឯកឧត្តមថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ និងការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតជូនចំពោះ ឯកឧត្តម ចាន់ វ៉ែន ដែលជានិច្ចជាកាលសម្តេចនឹងឯកឧត្តមបណ្ឌិតប្រធាន តែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខនិងជីវភាពរស់នៅរបស់ឥស្សរៈស្នេហាជាតិចាស់ព្រឹទ្ធាចារ្យ និវត្តន៍ជន ជាពិសេសមន្រ្តីដែល មានគុណបំណាច់ចំពោះជាតិមាតុភូមិ ។

ឯកឧត្តម ប្រធានប្រតិភូ រួមជាមួយប្រតិភូអមដំណើរទាំងអស់បានសម្ដែងនូវមនោសញ្ចេតនា គោរព ដឹងគុណ និងកោតសរសើរដោយស្មោះចំពោះវីរៈភាព របស់ឯកឧត្តមចាន់ វ៉ែន ដែលជា អ្នកស្នេហាជាតិមួយរូបដែលបានចូលរួមក្នុងចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពតនាថ្ងៃ៧ខែមករា ឆ្នាំ១៩៧៩។ និងស្នាដៃដ៏ធំធេងជាច្រើនរបស់ ឯកឧត្តមដែល បានចូលរួមចំណែកក្នុងការ ស្តារ កសាង
អភិវឌ្ឍន៍ប្រទេសជាតិនាពេលកន្លងមក ដូចជា បំពេញតួរនាទីជាប្រធានគណកម្មាធិការប្រជាជនបដិវត្តន៍រដ្ឋធានីភ្នំពេញ ជាអគ្គលេខាធិការក្រុមប្រឹក្សារដ្ឋ ជារដ្ឋមន្រ្តីក្រសួងអប់រំសិ ក្សាធិការជាតិ ជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ជាអគ្គលេខាធិការរងរដ្ឋសភា និងបច្ចុប្បន្ន ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា។

ឯកឧត្តម ចាយ បូរិន រួមជាមួយសមាជិកប្រតិភូយុវជនគណៈបក្សថ្នាក់កណ្តាលផ្នែក ឃោសនាអប់រំ ទាំអស់បាន ចាត់ទុកគុណបំណាច់របស់ឯកឧត្ដម ចាន់ វ៉ែន នាពេលកន្លង គឺជាកេរ្តិ៍ដំណែល និងជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយៗ រៀនសូត្រតាម ព្រមទាំង បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់រក្សាឯកឧត្ដម ចាន់ វ៉ែន ឆាប់បានជាសៈស្បើយពីជម្ងឺដង្កាត់នានា មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner