ប្រមុខការពារជាតិអង់គ្លេស៖ ទីក្រុងឡុងដ៍កំពុងផ្តល់កញ្ចប់ជំនួយសន្តិសុខថ្មីមួយ ដើម្បីបង្កើនសមត្ថភាពការពាររបស់អ៊ុយក្រែន

ឡុងដ៍៖ រដ្ឋាភិបាលទីក្រុងឡុងដ៍បានធ្វើការបញ្ជូនកងកម្លាំង និងគ្រឿងសព្វាវុធបច្ចេកវិទ្យាទំនើបៗ ក៏ដូចជាសេវាបណ្តុះបណ្តាលទៅកាន់ប្រទេសអ៊ុយក្រែន ចំពេលមានការព្រួយបារម្ភអំពីការឈ្លានពានរបស់រុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace ថ្លែងថា ការដាក់ពង្រាយនេះ កើតឡើងដោយសារតែអាកប្បកិរិយាគំរាមកំហែងកាន់តែខ្លាំងឡើងរបស់រុស្ស៊ី។ លោក Wallace បានប្រាប់សមាជិកសភាថា អង់គ្លេសកំពុងផ្តល់កញ្ចប់ជំនួយសន្តិសុខថ្មីមួយ ដើម្បីបង្កើនសមត្ថភាពការពាររបស់អ៊ុយក្រែន ហើយថា យើងបានសម្រេចចិត្តផ្គត់ផ្គង់អ៊ុយក្រែននូវប្រព័ន្ធអាវុធធុនស្រាល ប្រព័ន្ធប្រឆាំងគ្រឿងសស្ត្រាវុធ និងប្រព័ន្ធការពារ។ លោកបន្ថែមថា ទាហានចក្រភពអង់គ្លេសមួយចំនួនតូច ក៏នឹងផ្តល់ការបណ្តុះបណ្តាលដំណាក់កាលដំបូង សម្រាប់រយៈពេលខ្លីមួយផងដែរ មុនពេលត្រឡប់ទៅកាន់មាតុប្រទេសវិញ។

គួរបញ្ជាក់ថា នៅក្នុងសញ្ញាច្បាស់ៗទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នោះ យន្តហោះដឹកជញ្ជូនពីរគ្រឿងរបស់កងទ័ពអាកាសអង់គ្លេស បាននាំយកប្រព័ន្ធមីស៊ីលដែលត្រូវការជាចាំបាច់ទៅឲ្យកងកម្លាំងទីក្រុងគៀវ។ កងទ័ពក៏បានជិះក្នុងយន្តហោះនោះដែរ ហើយនឹងបន្តនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីហ្វឹកហ្វឺនដល់ទាហានអ៊ុយក្រែនអំពីរបៀបប្រយុទ្ធនឹងរថក្រោះរុស្ស៊ី៕ ប្រភព៖ Dailymail

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner