កម្ពុជារកឃើញឆ្លងវីរុសអូមីក្រុងក្នុងសហគមន៍៥ករណីកម្ពុជាបានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងក្នុងសហគមន៍ចំនួន៥នាក់បន្ថែមទៀតនៅថ្ងៃនេះក្នុងចំណោមអ្នកឆ្លងថ្មីអូមីក្រុងដែលមានសារុបចំនួន២២នាក់

តួលេខឆ្លងថ្មីចំនួន២២នាក់នៅថ្ងៃច័ន្ទនេះ គឹជាតួលេខ ថយចុះ៧ករណី បើប្រៀបធៀបនឹងម្សិលមិញ។

នៅថ្ងៃនេះ ការឆ្លងនាំមកពីក្រៅប្រទេសមានចំនួន១៧ករណី។ តូលេខនៃវីរុសអូមីក្រុងដែលបានរកឃើញសារុបក្នុង ប្រទេសកម្ពុជា បានកើនដល់៤០៦ករណីហើយ ក្នុងនោះ ៨០ករណី គឺជាការឆ្លងក្នុងសហគមន៍។

កម្ពុជានៅថ្ងៃអង្គារិ៍នេះ មិនមានករណីស្លាប់ ដោយជម្ងឺកូវីដ-១៩ឡើយ ដែលការចៀសផុតពីការបាត់បង់ជីវិតនេះ បានបន្តជាប់គ្នារយៈពេល១៤ថ្ងៃហើយ។ កម្ពុជាគិតត្រឹមថ្ងៃទី១៨ខែមករាឆ្នាំ២០២២, ការឆ្លងជំងឺកូវីដ១៩សារុប ទូទាំងប្រទេសមានចំនួន១២ម៉ឺន៨៤៧ករណី, ការព្យាបាលជាសះស្បើយមានចំនួន១១ម៉ឺន៧ពាន់១២៩នាក់រួម ទាំងការព្យា បាលជាសះស្បើយថ្ងៃនេះចំនួន១១នាក់ថែមទៀត, ចំណែកការស្លាប់នៅមានតួលេខ ៣ពាន់ ១៥ នាក់ ជាដដែល។

។។។។

ads banner