ក្រោយពីមានការបកស្រាយពន្យល់ពីអាជ្ងាធររាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋ អ្នកតវ៉ា មកពីសង្កាត់បឹងកក់២ បានឯកភាពដោយអនុវត្តតាមគោលការណ៍ណែនាំរបស់អាជ្ងាធរ

នៅព្រឹកថ្ងៃទី១៨ ខែមករានេះ ឯ.ឧកើត ឆែ , ឯ.ឧ មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាតំណាង ឯ.ឧ ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ បានជួប សំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ អ្នកតវ៉ាមកពីសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ប្រម៉ាណ៣០នាក់ ពាក់ព័ន្ធនិងរឿងដីធ្លី ផ្ទះសំបែង របស់ពួកគាត់។

នាឱកាសនោះ ឯ.ឧ អភិបាលរងទាំងពីររូប បានពន្យល់ ពីគោលការណ៍និងចំណុចមួយចំនួន ដោយសូមអោយបងប្អូនរក្សាស្ថានភាពដើមដដែល កុំមានការជ្រួលច្របល់ព្រោះអាជ្ងាធរមិនមានគោលការណ៍ ឬសេចក្តីណែនាំណាមួយ ពីការអោយបងប្អូនចាកចេញ ពីទីតាំងដែលបងប្អូនកំពុងរស់នៅនេះទេ។ ឯ.ឧ កើត ឆែ និងឯ.ឧ មាន ចាន់យ៉ាដា បានលើកឡើងថា ក្នុងរយះពេល ជាងពីរឆ្នាំកន្លងមកនេះ អាជ្ងាធររាជធានីភ្នំពេញ ក៌ដូចខណ្ឌ និងសង្កាត់ សុទ្ធតែជាប់ដៃមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដូច្នេះយើងពុំទាន់មានគោលការណ៍ណាមួយដើម្បីអភិវឌ្ឍន៍នៅចំណុច ដែលបងប្អូនកំពុងរស់នៅនេះទេ។

ឯ.ឧបន្តថា ៖ ឯ.ឧ ឃួង ស្រេង តែងប្រកាន់យក គោលការណ៍ សិទ្ធិលំនៅដ្ឋានជូនប្រជាពលរដ្ឋជាប់ជានិច្ច ហើយការដោះស្រាយនេះក៌ទទួលបានជោគជ័យជាច្រើនទីតាំងរួចមកហើយដែរ។ ម៉្យាងទៀតការការពិភាក្សារកដំណោះស្រាយត្រូវមានភាគ្គីពាក់ព័ន្ធ មានអាជ្ងាធរនិងបងប្អូនប្រជាពលរដ្ឋដោយពិភាក្សាត្រង់ទៅត្រង់មក លើខ្លឹមសារដែលមិនប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ ម៉្យាងទៀតប្រសិនបើបងប្អូនមានការតវ៉ាណាមួយ ឬមិនទាន់យល់ច្បាស់ពីគំរោងអភិវឌ្ឃន៍ណាមួយនោះ បងប្អូនគួរតែធ្វើលិខិតមកសាលារាជធានីភ្នំពេញឬក៌ចាត់ដំណាង មកពិភាក្សារកដំណោះស្រាយដោយការយោគយល់គ្នា។

ហើយការដោះស្រាយក៌មិនអាស្រ័យលើការញុះញង់បំផុសបំផុល ពីជនអគតិណាមួយដែលធ្វើអោយខូចប្រយោជន៍បងប្អូននោះដែរ។ ប៉ុន្តែរឿងសំខាន់នៅពេលនេះអាជ្ងាធររាជធានីភ្នំពេញមិនមានផែនការណាមួយដែលធ្វើអោយប៉ះពាល់ដល់ការរស់នៅ របស់បងប្អូននោះឡើយ។

ក្រោយពីការបកស្រាយពន្យល់ ពីឯ.ឧកើត ឆែ និងឯ.ឧ មាន ចាន់យ៉ាដា រួចមកបងប្អូនប្រជាពលរដ្ឋដែលមកតវ់ាដល់សាលារាជធានីភ្នំពេញ បានយល់ដឹងនិងសន្យាអនុវត្តតាមគោលការណ៍ណែនាំ ដូចខាងលើនេះ ដោយបងប្អូនយល់ថា រឿងហេតុកើតឡើងយ៉ាងណានោះគ្មាននណាអាចមកដោះស្រាយបានជំនួសអាជ្ងាធរនិងប្រជាពលរដ្ឋនោះឡើយ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner