ប្រមុខយូអិនអំពាវនាវអោយមានការចរចាផ្លូវការទូត ដើម្បីឈានឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ

ញូយ៉ក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានអំពាវនាវឱ្យមានកិច្ចចរចាផ្លូវការទូតរវាងកូរ៉េខាងជើង និងគ្រប់ភាគីពាក់ព័ន្ធចំពោះការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។

អ្នកនាំពាក្យរបស់លោក ហ្គូដទែរ៉េស គឺលោក ស្តេហ្វែន ឌូហ្សារីគ បាននិយាយដូច្នេះថា ខ្ញុំគិតថា ក្នុងពេលថ្មីៗនេះ ដែលយើងបានឃើញការបាញ់បង្ហោះជាច្រើនពីកូរ៉េខាងជើង។ ហើយសម្រាប់ពួកយើង… វាគ្រាន់តែជាការរំលឹកមួយទៀតនៃតម្រូវការសម្រាប់កូរ៉េខាងជើង និងគ្រប់ភាគីពាក់ព័ន្ធក្នុងការចូលខ្លួនចូលរួមក្នុងកិច្ចពិភាក្សាផ្លូវការទូត… ដូច្នេះយើងអាចទទួលបានអ្វីដែលអង្គការសហប្រជាជាតិចង់ឃើញ ដែលជាការលុបបំបាត់អាវុធនុយក្លេអ៊ែរដែលអាចផ្ទៀងផ្ទាត់បាននៅលើឧបទ្វីបកូរ៉េ ហើយ​ក្នុង​រយៈពេល​ភ្លាមៗភាព​តានតឹងនឹង​កាន់តែ​ថយចុះ។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានអះអាងថា មីស៊ីលចំនួនពីរគ្រាប់ដែលខ្លួនបានបាញ់សាកល្បងកាលពីថ្ងៃចន្ទម្សិលមិញ ជាប្រភេទមីស៊ីលយុទ្ធសាស្ត្រចង្អុលប្រាប់ទិស ខណៈដែលកូរ៉េខាងត្បូងបានហៅពួកវាថា ជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី។ ពាក់ព័ន្ធនឹងការធ្វើតេស្តជាលើកទី ៤ ខាងលើនេះដែរ កូរ៉េខាងត្បូងបានសម្តែងចេញនូវការសោកស្តាយយ៉ាងខ្លាំងក្រៃលែង ប៉ុន្តែទីក្រុងសេអ៊ូលនៅតែប្តេជ្ញាព្យាយាមធ្វើទំនាក់ទំនងជាមួយកូរ៉េខាងជើង ដើម្បីរៀបចំកិច្ចសន្ទនារវាងគ្នាឡើងវិញ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner