សីតុណ្ហភាពកម្តៅកើនឡើងតិចតួចក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ (Video Inside)

កម្ពុជានឹងកើនសីតុណ្ហភាពកម្តៅមកវិញក្នុងមួយសប្តាហ៍ទៅមុខថែមទៀត ដោយសារទទួលរងឥទ្ធិពលចំនួន ២ គឺឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ក្នុងកម្រិតខ្សោយ និងឥទ្ធិពលជម្រាបនៃសម្ពាធទាប ក្នុងកម្រិតខ្សោយ។

យោងតាមការព្យាករណ៍ក្រសួងធនធានទឹកនិងឧតុនិយម រវាងពីថ្ងៃទី១៩ ដល់២៥ មករា, សីតុណ្ហភាពកម្ដៅអតិបរមា នឹង កើនឡើងប្រមាណ១អង្សាសេ។ ឥទ្ធិពលទាំងនេះ នឹងធ្វើឱ្យ បណ្តា ខេត្តនៅតំបន់វាលទំនាបកណ្ដាល  មានសីតុណ្ហភាពអប្បបរមារវាងពី ២២ ទៅ២៥ អង្សាសេ រីឯសីតុណ្ហភាព អតិបរមា នឹងមាន រវាងពី៣០ ទៅ៣៣ អង្សា សេ ដែលកើនកម្ដៅចំនួន១អង្សាសេ បើប្រៀបធៀបនឹង សប្ដាហ៍មុន។ តាមការព្យាករណ៍នៅតំបន់ វាល ទំនាប កណ្ដាល រវាងពីថ្ងៃទី២១រហូត២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ។

ចំណែក បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានសីតុណ្ហភាពអប្បបរមា រវាងពី ២១ទៅ២៤ អង្សាសេ, ចំណែកសីតុណ្ហភាពអតិបរមានឹងមានរវាងពី ២៩ទៅ៣២ អង្សាសេ  ដែលកើនកម្ដៅពី១ទៅ២អង្សាសេ មកវិញបើប្រៀបធៀបនឹងសប្តាហ៍មុន។ យោងតាមការព្យាករណ៍ តាមបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦ សាន រវាងពីថ្ងៃទី២២រហូត ដល់ ថ្ងៃទី២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ នៅតំបន់ខ្ពង់រាប ឦសាននិងនៅភាគខាងកើត។

ចំណែកនៅតំបន់មាត់សមុទ្រនោះវិញ  នឹងមានសីតុណ្ហភាពអប្បបរមា រវាងពី ២០ទៅ២៣អង្សាសេ,  ចំណែកសី តុណ្ហភាពអតិបរមា មានរវាងពី២៨ទៅ៣១ អង្សា សេ។ តាមការព្យាករណ៍ តំបន់មាត់សមុទ្រនេះ នៅរវាងពីថ្ងៃទី​១៩រហូតដល់ថ្ងៃទី២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយ ផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner