កីឡាករម៉ូតូទឹកកម្ពុជាមួយរូបទទួលបានចំណាត់លេខ២ (Video Inside)

កីឡាករម៉ូតូទឹកកម្ពុជា២រូបពុំបានបញ្ចប់ការប្រកួតរបស់ខ្លួនក្នុងការប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ពិភពលោកនៅ ប្រទេសថៃនោះទេ ប៉ុន្តែកីឡាករមួយរូបទៀតឈ្មោះ ម៉ឺន មូស្តាន បានដណ្តើមចំណាត់ថ្នាក់បានលេខ២។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ពិភពលោក Jet Ski World Cup and World Series 2021-2022 ជុំផ្តាច់ព្រ័ត្រ រវាងពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែមករាដោយប្រជុំកីឡាករជើងខ្លាំង៣ទ្វីបក្នុងពិភពលោកនោះ, គឺកីឡាករឆ្នើម របស់កម្ពុជាលោក សាលី អ៊ូមើត មិនបានចូលរួមឡើយដោយសារគ្រូពេទ្យតម្រូវការ វះកាត់ឆ្អឺងខ្នងដែលរង របួស។

ទោះជាយ៉ាងណាក៏ដោយ, កីឡាករ ម៉ីន មូស្ដាន របស់កម្ពុជា ក៏អាចដណ្ដើមបានចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តិការណ៍ពិភពលោកនេះដែរ។ កីឡាករ ២រូបទៀត ដែលពុំបានបញ្ចប់ការប្រកួតរបស់ខ្លួន នោះទេរួមមាន កីឡាករ សាលី ហ្វីលីន ដែលត្រូវបានរងរបួសក្នុងអំឡុងពេលការប្រកួតនិងត្រូវបានគេបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យ, ចំណែកកីឡាករ ម៉ីន អូស្មាន ត្រូវបានខកខានប្រកួតដោយសារម៉ូតូទឹកមានបញ្ហាគ្រឿងម៉ាស៊ីន៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner