សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំព្រឹត្តការណ៍បាត់ដំបងម៉ារ៉ាតុង សប្បុរសធម៌ ឆ្នាំ២០២២

បាត់ដំបង៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំព្រឹត្តការណ៍បាត់ដំបងម៉ារ៉ាតុង សប្បុរសធម៌ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក៣ខេត្ត(បាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និង ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ព្រមទាំងបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុងបាត់ដំបង មន្ទីរ វិស័យពាក់ព័ន្ធជុំវិញខេត្ត អនុប្រធាន និងសមាជិក ស.ស.យ.ក.ខេត្ត ក្រុង/ស្រុកទាំង១៤ សិស្ស និស្សិត និងកីឡាករ កីឡាការនី សរុបចំនួន១៤០០នាក់ នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

។កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងស្វែងរកមូលនិធិជួយដល់កុមារកំព្រាក្នុងខេត្តបាត់ដំបង និងដើម្បីលើកស្ទួយវិស័យកីឡា ក្នុងខេត្ត ក៏ដូចជាលើកចិត្តទឹកចិត្តចំពោះយុវជន យុវនារីចូលរួមលេងកីឡា ជៀសផុតពីគ្រឿងញៀន និងល្បែងអបាយមុខ និងនាំមកនូវសុខភាព មិត្តភាព និងសាមគ្គីភាព ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner