សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son

អត្ថបទដោយ៖
AMS OneMinute

Bui Thanh Son បានកោតសរសើរចំពោះការអភិវឌ្ឍ និងកិត្តិនាមរបស់កម្ពុជាក្នុងតំបន់ និងអន្តរជាតិ។ វៀតណាមគាំទ្រចំពោះកម្ពុជាដែលធ្វើប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ខណៈឆ្នាំនេះក៏ជាខួបលើកទី៥៥នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

វៀតណាម-កម្ពុជា នឹងបន្តពង្រឹងនៃការតភ្ជាប់សេដ្ឋកិច្ចលើគ្រប់វិស័យ។ ក្នុងជំនួបនោះ សម្តេចតេជោ ក៏បានគូសបញ្ជាក់អំពីការជំរុញលើការវិនិយោគពាណិជ្ជកម្មទេសចរណ៍ និងគម្រោងនៃការតភ្ជាប់ផ្លូវដែកកម្ពុជា-វៀតណាម។

វៀតណាមអរគុណកម្ពុជាក្នុងការជំរុញឱ្យបើកឡើងវិញនៃជើងយន្តហោះដោយផ្ទាល់ និងការទទួលស្គាល់ប៉ាស្ព័រវ៉ាក់សាំង។ សម្ដេចតេជោថ្លែងថា អ្វីដែលប្រជាជននៃប្រទេសទាំងពីរបានទទួលផលពីគ្នាទៅវិញទៅមក គឺព្រំដែនប្រកបដោយសុខសន្តិភាព។

លោក Bui Thanh Son បានអបអរសាទរ និងគាំទ្រចំពោះដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់មីយ៉ាន់ម៉ា។

២០ មករា ២០២២

ads banner