កម្ពុជាត្រួតពិនិត្យវិធានការទប់ស្កាត់ការឆ្លងជម្ងឺកូវីដ-១៩ តាមច្រកចេញព្រំដែនតាកែវជាប់វៀតណាម (Video Inside)

កម្ពុជាបានចុះពិនិត្យតាមដានករណីច្រកចេញចូលអន្តរជាតិកម្ពុជាវៀតណាមក្នុងច្រកទ្វារព្រំដែនភ្នំដិន ខណៈ ការរឹតបន្តឹងចេញចូលនៅតែមានភាពប្រុងប្រយ័ត្នដើម្បីការឆ្លងរាលដាលនៃវីរុសកូវីដ-១៩។

នៅប្រទេសវៀត ណាម ការផ្ទុះឆ្លងជម្ងឺកូវីដ-១៩ បានកើតឡើងច្រើនដល់ម៉ឺនករណីក្នុងមួយថ្ងៃៗ និងវៀតណាមជាប្រទេសទី២ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដែលមានការឆ្លងច្រើនជាងគេបំផុតរាល់រយៈពេល២៤ម៉ោងម្តង។

កាលពី ម្សិលមិញ តួលេខឆ្លង២៤ម៉ោងក្នុងប្រទេសវៀតណាមមានចំនួន១ម៉ឺន៦ពាន់៨៣៨ករណី និងការស្លាប់មានចំនួន ១៨៤នាក់។ នៅថ្ងៃទី២០មករាឆ្នាំ២០២២នេះ, ការឆ្លង២៤ម៉ោងក្នុងវៀតណាម១ម៉ឺន៥ពាន់៩៥៩ករណី និងការ ស្លាប់មាន១៤២នាក់។ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ក្នុងការចុះពិនិត្យច្រកចេញចូល

អន្តរជាតិព្រំដែននៃព្រំដែនចខេត្តតាកែវកាលពីថ្ងៃទី១៩មករា បានបញ្ជាក់ជុំវិញវិធានការបង្ការទប់ស្កាត់ការឆ្លង តាមច្រកព្រំដែននៅទីនោះ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner