វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករាឆ្នាំ២០២២

ដីឥដ្ឋ ៖ លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង សេន សត្យា នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា និងលេីកទិសដៅការងារបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ របស់វិទ្យាស្ថាន ដោយមានការចូលរួមពីថ្នាក់ ដឹកនាំ នាយ-នាយរងការិយាល័យ និងមន្ត្រីនៃវិទ្យាស្ថាន សរុបចំនួន១៩រូប។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង ប្រធានអង្គប្រជុំ បានសម្តែងការស្វាគមន៍ដល់សមាជិកនៃអង្គប្រជុំទាំងអស់ និងបានអនុញ្ញាតឱ្យនាយការិយាល័យរដ្ឋបាល-សរុប អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២២ របស់វិទ្យាស្ថាន ជូនសមាជិកអង្គប្រជុំជ្រាប។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ដោយយកចិត្តទុកដាក់រួចមក លោក ប្រធានអង្គប្រជុំ បានឯកភាពនិងសម្តែងការកោតសរសេីរដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថានទាំងអស់ដែល បានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវនិងលទ្ធផលការងារដែលសម្រេចបានក្នុងខែមករានេះ ។ ជាមួយគ្គ្នានេះដែរ លោក នាយកប្រធានអង្គប្រជុំបានផ្តល់មតិណែនាំមួយចំនួនដូចខាងក្រោម៖

  • ស្នេីថ្នាក់ដឹកនាំការិយាល័យទាំង៧ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចតាមកម្មវិធីការងារដែលបានដាក់ចុះ
  • ការិយាល័យរដ្ឋបាល រៀបចំសំណេីស្នេីសុំគោលការណ៍បង្កេីតក្រុមការងារយេនឌ័ររបស់វិទ្យាស្ថាន
  • ការិយាល័យស្រាវជ្រាវទាំង៣និងបណ្ណាល័យ ត្រូវស្រាវជ្រាវ ប្រមូល ចងក្រងបច្ចេកសព្ទ ទាក់ទងនឹងការងារ ស្រាវជ្រាវ របស់វិទ្យាស្ថាន
  • ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ ត្រូវតាមដាននូវសុខភាពរបស់ខ្លួន និងអនុវត្តវិធានការណ៍ ៣កុំ ៣ការពារ៕ ដោយ-រ៉ាវុធ
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner