សម្ដេចតេជោ ហ៊ុន សែន ប្រកាសកែសម្រួលលក្ខណថ្មី នៃការព្យាបាលអ្នកកើតកូវីដបំប្លែងថ្មី អូមីក្រុង

ភ្នំពេញ៖ តាមរយៈសារសម្លេងពិសេសនៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការកែសម្រួលលក្ខណថ្មី នៃការព្យាបាលអ្នកកើតកូវីដបំប្លែងថ្មី អូមីក្រុង ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសពីការកែសម្រួលលក្ខណថ្មីនៃការព្យាបាលអ្នកកើតកូវីដបំប្លែងថ្មី អូមីក្រុង ចំនួន ៣ចំណុចរួមមាន៖

១. ជនបរទេសទាំងអស់ ដែលចូលមកកាន់កម្ពុជា ហើយវិជ្ជមានកូវីដ១៩ ក៏សុំអនុញ្ញាតឱ្យទៅព្យាបាលនៅតាមសណ្ឋាគារ ឬស្ថានទូត ឬកន្លែង ដែលពួកគាត់ជ្រើសរើស។

២៖ ពលរដ្ឋខ្មែរមកពីបរទេស និងក្នុងស្រុក ដែលឆ្លងមេរោគអូមីក្រុង ក៏អនុញ្ញាតឱ្យទៅព្យាបាលនៅតាមផ្ទះ ឬទីកន្លែងសមរម្យ ដោយអនុវត្តនីតិវិធីបច្ចេកទេសសុខាភិបាល។

៣៖ បើអ្នកជំងឺអូមីក្រុង ដែលជាជនបរទេស ឬខ្មែរ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងមន្ទីរពេទ្យ ចង់ចាកចេញពីមន្ទីរពេទ្យទៅព្យាបាលនៅតាមផ្ទះ ឬនៅតាមសណ្ឋាគារ ក៏សូមអនុញ្ញាតឱ្យចេញចាប់ពីយប់នេះតទៅ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner