កម្ពុជាអំពាវនាវភាគីមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា (Video Inside)

កម្ពុជាដែលជាប្រធានអាស៊ាន បានអំពាវភាគីជំលោះក្នុងប្រទេសមីយ៉ាន់ម៉ាបញ្ឈប់នូវអំពើហិង្សាក្នុងប្រទេស ដែលការអំពាវនាវនេះ បានធ្វើឡើងទន្ទឹមនឹងសេចក្តីរាយការណ៍ពីក្នុងប្រទេសមីយ៉ាន់ម៉ាបង្ហាញនូវអំពើហិង្សា ផ្ទុះឡើងសាជាថ្មីក្នុងរដ្ឋកាយ៉ាភាគខាងកើតប្រទេស។

កាសែត The Straight Times បានសរសេរថាការវាយប្រហារគ្នាកាលពីថ្ងៃពុធទី១៩មករាក្នុងរដ្ឋភាគខាងកើតប្រទេសនោះ, កងទាហានរបស់រដ្ឋាភិបាលយោធាជាង១០ នាក់បានស្លាប់។ បើយោងតាមសេចក្តីរាយការណ៍កាសែត Thaiger របស់ប្រទេសថៃនោះវិញ ក្នុងការវាយប្រហារ ដាក់គ្នាទៅវិញទៅមកនោះ មានជនភៀសខ្លួន៣នាក់បានស្លាប់និង៧នាក់ទៀតរងរបួស។

សេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសកម្ពុជា បានសរសេរសម្តែងការព្រួយបារម្ភ ជាខ្លាំងចំពោះការ ប៉ះទង្គិចរវាងក្រុមយោធានិងកងកម្លាំងប្រដាប់អាវុធផ្សេងទៀត។ សេចក្តីថ្លែងការណ៍កម្ពុជា ដែលជាប្រធាន អាស៊ាន បានបញ្ជាក់ថា «អំពើហិង្សាដែលនៅតែបន្តមាននេះ កំពុងធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាព ដែលសម្រេច បានមក្នុងដំណើរទស្សនកិច្ចការងារនាពេលថ្មីៗនេះរបស់សម្តេចតេជោហ៊ុនសែន។

សេចក្តីថ្លែងការ បានបន្តថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែទទួលយកបទឈប់បាញ់គ្នា, បញ្ចប់រាល់សកម្មភាពហិង្សា, អនុវត្ត ការអត់ធ្មត់ ឱបានខ្ពស់បំផុត និងចាប់ផ្តើមកិច្ចសន្ទនាដើម្បីបង្កើតនូវស្ថានភាពអំណោយផលសំដៅឈានទៅរក ការកសាង ឡើងវិញនូវសន្តិភាពក្នុងប្រទេសដែលអាចត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ ៥ចំណុច របស់អាស៊ាន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner