រយៈពេល២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដជាង ៦ ម៉ឺននាក់ (Video Inside)

តួលេខឆ្លងក្នុងប្រទេសអាស៊ានទាំង១០ រយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦ម៉ឺន ៥ពាន់ ៦២១ ករណី  ដែលជាតួលេខឆ្លងកើនលើសពីម្សិលមិញចំនួន ២ពាន់ ៧៤៧ ករណី។ នេះជាតួលេខចំនួន៨ប្រទេស តែប៉ុណ្ណោះគិតត្រឹមវេលាល្ងាចថ្ងៃទី២១មករា។

ចំណែកការស្លាប់សរុបក្នុងប្រទេសអាស៊ានក្នុងរយៈពេល ២៤ម៉ោងមកនេះ មានចំនួន ៣៥២នាក់ ។ បើប្រៀប ធៀបការស្លាប់រវាង២៤ម៉ោង ចុងក្រោយនេះ ទៅនឹងម្សិលមិញ ការស្លាប់មានការកើនឡើងចំនួន ៥៦នាក់  ។  ក្នុងចំណោមតួលេខឆ្លងថ្មី នៃប្រទេស ទាំង១០ គឺប្រទេសហ្វីលីពីន នៅតែជាប្រទេស ដែលមានការឆ្លងច្រើន លើសគេដដែលក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner