ម៉ូតូ២គ្រឿងពន្លះគ្នាយ៉ាងពេញទំហឹងនៅបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ  ៖  យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង  និង២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូវ៉ារថយន្តមិនផុតជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតយ៉ាងពេញទំហឹង កាលពីវេលា ម៉ោង១០  និង៥០នាទីយប់ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២  នៅតាមបណ្តោយផ្លូវ៣៦៩ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
  សមត្ថកិច្ចបានឲ្យដឹងថា  ជនរងគ្រោះដែលស្លាប់មានឈ្មោះ ដាំង  ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ មានស្រុកកំណើតនៅខេត្តពោធិ៏សាត់  ជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1JD.3637  ។ចំណែកឯភាគីម្ខាងទៀតជិះម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1X.3407ជិះឌុបគ្នា២នាក់រងរបួសធ្ងន់។
 យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  ដំបូងឡើយគេឃើញ យុវជន២នាក់ជិះម៉ូតូហុងដាឌ្រីម បិតស្គុតខ្មៅឌុបគ្នាតាមបណ្ដោយផ្លូវ៣៦៩  ខណៈមកដល់ចំណុចកើតហេតុខាងលើ បានវ៉ាជែងនឹងរថយន្តមួយគ្រឿងទៀតក៏ទៅប៉ះនឹងកញ្ចក់ចំហៀងរថយន្ត  ទេីបជ្រុលទៅបុកម៉ូតូហុងដាឌ្រីមសេ125 ស៊េរីឆ្នាំ២០២២ ជិះតែម្នាក់ឯងតាមបណ្តោយផ្លូវ៣៦៩ក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាស់គ្នាពេញទំហឹងបណ្ដាលឲ្យម៉ូតូស៊េរីឆ្នាំ២០២២ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។  ចំណែកឯ២នាក់ទៀតដែលជិះវ៉ាជែងបានរងរបួសធ្ងន់  ហេីយភ្លាមៗត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតផងដែរ  ។ 
  ក្រោយពេលកើតហេតុ  សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញបានចុះមកធ្វេីការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុក  រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner