ក្រសួងសុខាភិបាល ប្រកាសថា ១៨ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៤៤នាក់ (ករណីនាំចូល ២៨នាក់ និងឆ្លងសហគមន៍១៦នាក់), ជាសះស្បើយ១៥នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល១៨ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៤៤នាក់ ក្នុងនោះករណីនាំចូលចំនួន២៨នាក់ និងឆ្លងក្នុងសហគមន៍១៦នាក់, អ្នកជំងឺចំនួន១៥នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២១,០០០នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៧,១៩៥នាក់, ស្លាប់សរុបចំនួន ៣,០១៥នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner