អនុប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា អះអាងថា សន្ទុះការចូលរួមប្រកួតច្រើន ប៉ុន្តែសហព័ន្ធកំណត់យកតែ៤៤រូប ដើម្បីចូលរួមបង្ការការពារជំងឺកូវីដ១៩

សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានដំណើរការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ ប្រចាំឆ្នាំ ដើម្បីស្វែងរកកីឡាករ កីឡាការិនីត្រៀមចូលជម្រើសជាតិ បន្ទាប់ពីពន្យាពេលជាច្រើនខែ ដោយសារតែវិបត្តិជំងឺកូវីដ-១៩។
ឯកឧត្តម ឧត្តមសេនីយ៍ ឯក តាន់ សុខវិជ្ជា អនុប្រធានសហព័ន្ធ បានគូបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នានេះរៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ដោយចែកចេញជា២វិញ្ញាសា មានដូចជា វិញ្ញាសាបាញ់កាំភ្លើងខ្លី ៩មីលីម៉ែត្រ បុរស – នារី និង វិញ្ញាសា បាញ់ កាំភ្លើងវែង២២ឡុង ៥០ម៉ែត្រ បុរស-នារី ។


ឯកឧត្តម អនុប្រធាន បានបញ្ជាក់ទៀតថា ការប្រកួតនេះ ប្រសិនបើសហព័ន្ធបើកទូលាយនោះ ការចុះឈ្មោះចូលរួមប្រកួតរបស់កីឡាករ កីឡាការិនីមានចំនួនច្រើនផុសផុលជាងឆ្នាំមុនៗកន្លងទៅ ប៉ុន្តែដោយសាររាជរដ្ឋាភិបាលអនុញ្ញាតឲ្យដំណើរការប្រកួតជាធម្មតាវិញ យ៉ាងណាក្តី ក៏សហព័ន្ធរៀបចំដោយការកំណត់ចំនួនមួយអាចគ្រប់គ្រង់ស្ថានភាពបាន ដើម្បីការពារការឆ្លងជំងឺកូបវីដ-១៩។
ឯកឧត្តម អនុប្រធានខាងលើ បានលើកឡើងទៀតថា ការប្រកួតថ្នាក់ជាតិ ឆ្នាំ២០២១ កីឡាករ កីឡាការិនីឆ្នើមៗដែលដណ្តើមបានជ័យលាភី នឹងត្រូវបានសហព័ន្ធជ្រើសរើសឲ្យជាប់ជាជម្រើសជាតិឆ្នាំ២០២២ ដើម្បីហ្វឹកហាត់បំប៉នសមត្ថភាពជាមួយគ្រូជំនាញរបស់សហព័ន្ធត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងការប្រកួតអន្តរជាតិនានានៅក្រៅប្រទេស។


សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ ដំណើរការប្រកួតរយៈពេល២ថ្ងៃ ដោយធ្វើការប្រកួតលើ២វិញ្ញាសា មានកីឡាករកីឡាការិនីចូលរួមប្រកួតប្រជែងចំនួន៤៤នាក់ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner