លោកជំទាវ ម៉ែន សំអន ៖ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តរបស់ក្រុមការងារគណបក្សុចុះមូលដ្ឋាន ខេត្តស្វាយរៀង ប្រចាំឆ្នាំ២០២១ និងទិសដៅភារកិច្ចសម្រាប់អនុវត្តបន្ត

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តរបស់ក្រុមការងារគណបក្សុចុះមូលដ្ឋានខេត្តស្វាយរៀង ប្រចាំឆ្នាំ២០២១ និងទិសដៅភារកិច្ចសម្រាប់អនុវត្តបន្ត នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ខេត្តស្វាយរៀង ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងអំណរគុណដល់ រដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ទាំងអស់បានយកចិត្តទុក្ខដាក់ក្នុងការបំពេញការងារនៅតាមបណ្តាមូលដ្ឋាននីមួយៗទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេស លើដំណើរការទប់ស្កាត់នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ ដែលមកដល់ពេលនេះ ខេត្តស្វាយរៀង មានអ្នកជំងឺកូវីដ ១៩ តែម្នាក់គត់ បាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ទោះបីជាទទួលបាននូវលទ្ធលល្អយ៉ាងណាក៏ដោយ ក៏លោកជំទាវបានស្នើឲ្យ សមាជិក សមាជិការទាំងអស់ត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀតលើការងារមួយចំនួន ដូចជា ៖
ទី១. ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាកត្តានៃការអភិវឌ្ឍន៍
ទី២. ត្រូវបម្រើសេវាសាធារណៈឲ្យបានល្អនៅតាមបណ្តាមូលដ្ឋាននីមួយៗ ដើម្បីចូលរួមចំណែកក្នុង ការអភិវឌ្ឍន៍របស់ខេត្ត
ទី៣. ត្រូវរៀបចំសន្និបាតគណៈកម្មាធិការគណបក្ស ឃុំ-សង្កាត់ ឱ្យបានរួចរាល់ក្នុងខែមករា ឆ្នាំ២០២២
ទី៤. ត្រៀមរៀបចំផែនការសកម្មភាព និងប្រតិទិនការងាររបស់ខ្លួនតាមតួនាទីភារកិច្ច និងគោរពទៅតាមគោលការណ៍របស់គណៈកម្មការជាតិនៃការរៀបចំបោះឆ្នោតបានកំណត់ ។
ទី៥. ត្រូវបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត ទោះបីជាស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ បានថយចុះគួរឲ្យកត់សម្គាល់យ៉ាងណាក៏ដោយ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលចូលក្នុងសហគមន៍ ជាពិសេស ត្រូវអនុវត្តឲ្យជាប់ជាប្រចាំ នូវវិធានការណ៍ ៣ការពារ ៣កុំ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner